ខេត្តព្រៃវែង ៖ បុរសម្នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.តយ៉ាងអាណោចអាធ័មនៅក្នុងដីស្រែក្រោយផ្ទះ ដោយសារតែត.ខ្សែភ្លើងពីក្នុងផ្ទះ រួចយកទៅឆ.ក់ត្រីក្នុងស្រែ ប៉ុន្តែភ្លា.ត់ស្នៀតក៏ឆ.ក់ខ្លួនឯងតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះខាងលើនេះមានឈ្មោះ ជួប កាណាល់ ភេទប្រុស អាយុ៣២ឆ្នាំ រស់ក្នុងភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បើតាមលោក មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត.ខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួន ហើយក៏យកទៅឆក់ត្រីនៅក្នុងស្រែ ដែលនៅខាងក្រោយផ្ទះប្រហែល៥០ម៉ែត្រ ដើម្បីយកត្រីមកស្លរ ប៉ុន្តែជាអកុសលភ្លា.ត់ស្នៀត ក៏បានឆ.ក់ខ្លួនឯងរហូតដល់ស្លា.ប់ ដោយពុំមានអ្នកណាម្នាក់ដឹង និងជួយសង្គ្រោះទាន់ពេលវេលានោះទេ។
លោកអធិការបានបញ្ជាក់ថា នេះមិនមែនជាករណីទី១នោះទេ ដែលមានអ្នកស្លា.ប់ដោយសារតែរឿងត.ខ្សែភ្លើងអគ្គិសនីយកទៅឆ.ក់ត្រីនោះ គឺមានច្រើនករណីមកហើយ ដោយឡែកខាងសមត្ថកិច្ច រួមទាំងអាជ្ញាធរ ក៏បានព្យាយាមផ្សព្វផ្សាយហាមឃាត់ណាស់ដែរ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន គឺមិនព្រមស្តាប់សោះ ដូច្នេះហើយទើបបន្តកើតមានរឿងនេះបានទៀត។
ចែករំលែកព័តមាននេះ