ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​​បិទ​ទ្វារ​បង្ខាំ.ង​កម្មករ បង្ខំ​ឱ្យធ្វើ​ការ​ថែម​ម៉ោង តែ​កម្មករ​មិន​ព្រម​ផ្អើល​រោងចក្រ​កាត់ដេរ​ (វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ទើបតែ​បើក​បាន​ជាង​មួយ​ខែ​ប៉ុណ្ណោះ ស្រាប់តែ​ថៅកែ​បង្ខំ​កម្មករ​ឲ្យ​ធ្វើការ​បន្ថែម​ម៉ោង ប៉ុន្តែ​កម្មករ​មិន​ព្រម ក៏

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ទើបតែ​បើក​បាន​ជាង​មួយ​ខែ​ប៉ុណ្ណោះ ស្រាប់តែ​ថៅកែ​បង្ខំ​កម្មករ​ប្រមាណ​ជាង​៤០​នាក់​​ឲ្យ​ធ្វើការ​បន្ថែម​ម៉ោង ប៉ុន្តែ​កម្មករ​មិន​ព្រម ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ចុះ​ណែនាំ​ថៅកែ​ភ្លាម​ៗ​តែ​ម្ដង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​រោងចក្រ​មិន​ទាន់​យីហោ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ខាងលើ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា រោងចក្រ​នេះ ទើបតែ​បើក​ថ្មី​បាន​ជាង​មួយ​ខែ​ប៉ុណ្ណោះ ហើយ​មាន​កម្មករ​ប្រមាណ​ជាង​១០០​នាក់ ចំណែក​ថៅកែ​វិញ គឺជា​ជនជាតិ​ហ្វី​លី​ពី​ន និង​មិន​ទាន់​មាន​រដ្ឋបាល​នៅឡើយ​ទេ​។ រោងចក្រ​នេះ ចូល​ធ្វើការ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ចេញ​នៅ​ម៉ោង​១១ ដើម្បី​ហូប​បាយ ហើយ​ចូល​ធ្វើការ​វិញ​នៅ​វេលា​ម៉ោង​១២ និង​ចេញ​ទៅ​ផ្ទះ​នៅ​វេលា​ម៉ោង​៦​ល្ងាច ។

កម្មករ​ខាងលើ បាន​បន្ត​ទៀត​ថា ថៅកែ​រូប​នេះ​បានអោយ​ពួក​គាត់​ថែម​ម៉ោង​ការងារ ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨​យប់ ដោយ​មិន​បានអោយ​ពួក​គាត់​ចេញ​ក្រៅ​ទិញ​អី​ហូប​នោះ​ទេ​។ លុះដល់​ម៉ោង​៨​យប់ ក៏​បានអោយ​ពួក​គាត់​ថែម​រហូត​ដល់​ម៉ោង​១០​យប់​បន្ត​ទៀត តែ​កម្មករ​មិន​ព្រម ទើប​ថៅកែ​រូប​នេះ​បិទទ្វារ​បង្ខាំង​មិន​អោយ​ពួក​គាត់​ចេញ​នោះ​ទេ ម្ល៉ោះហើយ​ទើប​ពួក​គាត់​សម្រេចចិត្ត​ប្តឹង​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង ហើយ​ក្នុង​នោះ​ក៏​មាន​កម្មករ​ជាង​៣០​នាក់​ព្រម​ថែម​ម៉ោង​តាម​ថៅកែ​ផង​ដែរ​។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ បាន​ចុះ​មក​ដល់​រោងចក្រ​ខាងលើ ឃើញ​ថា រោងចក្រ​ខាងលើ​នេះ ពិតជា​បាន​បិទទ្វារ​បង្ខាំង​មិន​ឱ្យ​កម្មករ​ចេញ​ពិតប្រាកដ​មែន​។ ប៉ុន្ដែ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់ ខាង​រោងចក្រ​ក៏​បើកទ្វារ​អោយ​កម្មករ​ចេញ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ណែនាំ​ដល់​ថៅកែ​រោងចក្រ ដែល​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ខាងលើ​នេះ កុំអោយ​បង្ខំ​កម្មករ​ហួស​ពី​កម្លាំង​ពលកម្ម បើ​ពួក​គាត់​ព្រម​ថែម​ម៉ោង គឺ​មិន​អី​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ