ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់ប្រាប់ថាមិនស្រួលខ្លួន រួចក៏ចងអង្រឹងដេកក្នុងកង់បី លុះព្រឹកឡើងគេទៅដាស់ ផ្អើល​យ៉ាង​រន្ធ.ត់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ចងអង្រឹងដេកនៅលើកង់បី នៅមុខផ្ទះប្រជាពលរដ្ឋ ​ត្រូវបានគេប្រទះ

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ចងអង្រឹងដេកនៅលើកង់បី នៅមុខផ្ទះប្រជាពលរដ្ឋ ​ត្រូវបានគេប្រទះឃើញ​ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង​៦និង១០នាទីព្រឹក​ថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៤ លើចិញ្ចើមផ្លូវលេខ១២៨ មុខហាងកែសម្ផស្សមួយកន្លែង ក្នុងភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ខាន់ សិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់បី ទីលំនៅភូមិធំ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅលើម៉ូតូកង់បីតាមចិញ្ចើមផ្លូវ។

តាមប្រភពព័ត៌មានពីឈ្មោះ ឡុង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីបានឱ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ គាត់និងជនរងគ្រោះព្រមទាំងអ្នករត់ម៉ូតូកង់បីផ្សេងទៀតបានជជែកគ្នាលេង ហើយជនរងគ្រោះប្រាប់ថាមិនសូវស្រួលខ្លួន រួចក៏បានចងអង្រឹងដេកនៅក្នុងម៉ូតូកង់បីម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC 7132 ដែលចតនៅលើចិញ្ចើមផ្លូវលេខ​១២៨ មុខហាងកែសម្ផស្សមួយកន្លែង ។ លុះនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ គាត់បានភ្ញាក់ពីដេក ហើយបានទៅដាស់ជនរងគ្រោះដើម្បីយកម៉ូតូកង់ចេញពីមុខផ្ទះគេ ទើបដឹងថាជនរងគ្រោះដេកស្លាប់នៅក្នុងអង្រឹងបាត់ទៅហើយ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញបច្ចេកទេសកោសល្យវិច័្ឆយ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ។ ជាក់ស្តែងបន្ទាប់ពីត្រួតពិនិត្យរួច សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា គឺស្លាប់ដោយគាំងបេះដូង និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ