ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ស្រុក​កណ្ដៀង​នេសាទ​បាន​ត្រី​គល់រាំង​​​​យក​ប្រគល់ឱ្យ​​សមត្ថកិច្ច​លែង​ចូល​​ទន្លេសាប​

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ​ត្រី​គល់រាំង​មួយ​ក្បាល​ទម្ងន់​១៩​គីឡូក្រាម​​ដែល​ប្រជាពលរដ្ឋ​នេសាទ ​ត្រូវ​សមត្ថ​កិច្ច​លែង​ចូល​ក្នុង​បឹង​ទន្លេសាប​វិញ បន្ទាប់​ពី​អ្នកនេសាទ​រូប​នោះ​យក​មក​ប្រគល់​ជូន​ ។ លោក ឌុ​ក សុខា ប្រធាន​សហគមន៍​នេសាទ​ស្រី​ចឹក…

ខេត្តពោធិ៍សាត់​ ៖ ​ត្រី​គល់រាំង​មួយ​ក្បាល​ទម្ងន់​១៩​គីឡូក្រាម​​ដែល​ប្រជាពលរដ្ឋ​នេសាទ ​ត្រូវ​សមត្ថ​កិច្ច​លែង​ចូល​ក្នុង​បឹង​ទន្លេសាប​វិញ បន្ទាប់​ពី​អ្នកនេសាទ​រូប​នោះ​យក​មក​ប្រគល់​ជូន​ ។

លោក ឌុ​ក សុខា ប្រធាន​សហគមន៍​នេសាទ​ស្រី​ចឹក ឃុំ​កញ្ជរ ស្រុក​កណ្ដៀង បាន​ប្រាប់​កោះ​សន្តិ​ភាព​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០២​​ កញ្ញា​ ឆ្នាំ​២០២៣​ នោះ ប្រជាពលរដ្ឋ​ឈ្មោះ សាយ រ​ដ្ឋា ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ៅ ​ឃុំ​កញ្ជរ ​ស្រុក​កណ្ដៀង ដាក់​លប​រ៉ាវ នៅ​ចំណុច​ពាម​ព្រែក​អន្ទង់​វ​ល្លិ៍ ក្នុង​ដែន​សហគមន៍​ស្រី​ចឹក​បាន​ត្រី​គល់រាំង​ខាងលើ​នេះ បាន​យក​មក​ប្រគល់​អោយ​រូប​លោក ហើយ​រូប​លោក​ក៏បាន​យក​ទៅ​ប្រគល់​បន្ត​ឱ្យ​​លោក ហុ​ក ម៉េ​ង​អាន នាយ​សង្កាត់​រដ្ឋបាល​ជលផល​កណ្ដៀង និង​គ​ណៈកម្ម​ការ​សហគមន៍​នេសាទ​ស្រី​ចឹក ធ្វើ​ពិធី​លែង​ចូល​ក្នុង​បឹង​ទន្លេសាប​វិញ នៅ​កន្លែង​អភិរក្ស​ជលផល​ឡូត៍​លេខ​៦ ដែល​ជា​កន្លែង​ថែរក្សា​ការពារ​ត្រី​មេ​ពូជ​ ។

លោក ហុ​ក ម៉េ​ង​អាន បានអោយ​ដឹង​ថា កន្លង​មកនេះ ​ប្រជាពលរដ្ឋ​ស្រុក​កណ្ដៀង ​និង​ស្រុក​ក្រគរ ធ្លាប់​នេសាទ​បាន​ត្រី​គល់រាំង​ពីរ​បី​ដង​មក​ហើយ ដែល​ខ្លះ​មាន​ទម្ងន់​ដល់​ទៅ​៨០​គ​ក្រក៏​មាន ហើយ​បាន​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​យើង​លែង​ចូល​ក្នុង​បឹង​ធម្មជាតិ​ទន្លេសាប​វិញ​។

​លោក​បញ្ជាក់​ថា ត្រី​គល់រាំង​គឺជា​ប្រភេទ​ត្រី​កម្រ ហើយ​ច្បាប់​ជលផល​បាន​ហាម​ដាច់ខាត មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ណា​នេសាទ​បាន​ហើយ យក​ទៅ​លក់ដូរ​ឬ​សម្លាប់​ធ្វើ​ម្ហូប​នោះ​ទេ ពោល​គឺ​ពេល​នេ​សាទ​​បាន​ហើយ​ត្រូវ​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​ជលផល​លែង​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ បើ​មិន​ដូច្នេះ​ទេ ​នឹង​ត្រូវ​មានទោស​ជា​មិន​ខាន​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ