ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ម្នាក់​គួរ​ឱ្យសង្ស័យឃាត់ឆែក និង​សួរនាំ បែកធ្លាយ​ច្រើន​នាក់ទៀត និង​មានទាំង​កាំភ្លើ.ង​ច្នៃ​

7 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នគរបាល​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុងប៉ៃលិន ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ប្រើ

ខេត្ត​ប៉ៃលិន ៖ នគរបាល​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុងប៉ៃលិន ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ប្រើប្រាស់ និង​រក្សា​ទុក​នូវ​គ្រឿងញៀ.ន ដោយ​តាម​ចាប់​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ជា​ច្រើន​នាក់​។

ហេតុការណ៍​នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់​រួម​ជាមួយ​កាំភ្លើ.ង​ច្នៃនេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​សួន​អាពា​ហ៍​ពិពាហ៍ ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន ។

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ខណ​:​ពេល​នគរបាល​កំពុង​ចុះ​ល្បាត ស្រាប់តែ​ប្រទះ​ឃើញ​មុខសញ្ញា​គួរ​ឱ្យ​សង្ស័យ​ម្នាក់ ឈ្មោះ សំ ដា​រ៉ា​ហៅ​តួ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើការ​ឃាត់​សួរនាំ និង​ឆែកឆេរ​លើ​ដងខ្លួន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ម៉ា​ទឹកកក​០១​កញ្ចប់ ទម្ងន់​១,០៨​ក្រាម សាច់​ថ្នាំ​សុទ្ធ​។

នគរបាល​រឹប​ដកហូត​យក​វត្ថុ​តាង​រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-7216 ។ ក្រោយមក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ៖ ថ្នាំ​ញៀ.នដែល​រក​ឃើញ គឺ​បាន​ទិញ​ពី​ឈ្មោះ ប្រុស រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។ រហូត​ដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ចុះ​បង្ក្រាប​ជាក់ស្ដែង​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឃុន ប្រុស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​ ។

ក្រោយមក​នគរបាល​ឆែកឆេរ​ក្នុង​គេហដ្ឋាន របស់​ជនសង្ស័យ​រក​ឃើញ​ដូច​ជា​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ម៉ា​ទឹកកក​០១​កញ្ចប់​តូច ទម្ងន់​០,២១​ក្រាម សាច់​ថ្នាំ​សុទ្ធ​។ ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​០១​ដុំ កាំភ្លើង​កែ​ឆ្នៃ​០១​ដើម​។ នគរបាល​ដកហូត​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀ.ន​មួយ​ចំនួន​។

ក្រោយមក ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​ធ្វើការ​សាកសួរ ដោយ​ចង្អុលបង្ហាញ​អ្នក​ផ្សេង​ទៀត ទើប​ដល់​វេលា​ម៉ោង​៣ និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​បាន​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​ដៃ​ទិញ​ថ្នាំ​ញៀន ពី​ឈ្មោះ ឃុន ប្រុស ដើម្បី​យក​ទៅ​ប្រើប្រាស់ ជនសង្ស័យ​០៣​នាក់ ដែល​មានឈ្មោះ​ដូច​តទៅ ៖ ទី​១- ឈ្មោះ ខា ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​វត្ថុ​តាង​ដកហូត​រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ចាស់​០១​គ្រឿង​។ ទូរស័ព្ទ​ដៃ​ម៉ាក​oppo ពណ៌​ខ្មៅ ០១​គ្រឿង​។ ទី​២-​ឈ្មោះ ផាត ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

វត្ថុ​តាង​ដកហូត​រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ទឹកក្រូច សេរី​ចាស់ គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង ទូរស័ព្ទ​ម៉ាក​oppo ពណ៌​ស ចំនួន​០១​គ្រឿង​។ ទី​៣-​ឈ្មោះ នាក់ កី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ វត្ថុ​តាង​ដកហូត​រួម​មាន​៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ស្លាក​លេខ បាត់ដំបង 1P-9601 ចំនួន​០១​គ្រឿង​។ ទូរស័ព្ទ​ដៃ​ម៉ាក​oppo​ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​។

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រួម​ចំនួន​០៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖ ១- ឈ្មោះ សំ ដា​រ៉ា ហៅ​តួ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (+)​។ ២-​ឈ្មោះ ឃុន ប្រុស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​ផ្ទុក​សារធាតុ​ញៀ.ន (+)​។ ៣-​ឈ្មោះ ខា ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​ផ្ទុក​សារធាតុ​ញៀ.ន​។ ៤-​ឈ្មោះ ផាត ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​ផ្ទុក​សារធាតុ​ញៀ.ន​។ ៥-​ឈ្មោះ នាក់ កី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន​។ វត្ថុ​តាង​ដកហូត​សរុប​រួម​មាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ម៉ា​ទឹកកក ចំនួន​០២​កញ្ចប់ ទម្ងន់​១,២៩​ក្រាម​សាច់​ថ្នាំ​សុទ្ធ​។ ម៉ូតូ​ចំនួន​០៤​គ្រឿង​៖ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ប៉ៃលិន​1C-7216 ចំនួន​០១​គ្រឿង​។

ក្រោយ​ពេល​ឃាត់ខ្លួន នគរបាល​បាន​រៀបចំ​សំនុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងអស់​ខាងលើ​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ