ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ចិន​ ស្លា.ប់​និង​បា.ត់​ខ្លួន​ច្រើន​នាក់

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​៣០ សីហា ថា មនុស្ស​យ៉ាងតិច​៤

ប្រទេស​ចិន ៖ បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​៣០ សីហា ថា មនុស្ស​យ៉ាងតិច​៤
នាក់​ស្លាប់​និង​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន​បន្ទាប់ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង នៅ​ភាគ​និរតី​ចិន​កាលពី​ស​ប្ដា​ហ៍​មុន ។

នា​ថ្ងៃ​ទី​៣០ សីហា ទូរទស្សន៍​រដ្ឋ​ចិន CCTV រៀបរាប់​ថា ព្យុះ​នានា​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់
ខ្លាំង​និង​ទឹកជំនន់​ធំ ដែល​ជន់​លិច​ភ្លាម​ៗ​ជា​ពិសេសទីតាំង​រោងចក្រ​ដែកថែប​មួយ​កន្លែង​មាន​មនុស្ស​ធ្វើការ​ជាង​២០០​នាក់ ។ កាលពី​ថ្ងៃ​ទី​២១ សីហា​កន្លង​មកនេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង​ជី​នយ៉ាង ជាទី​ក្រុង​តំបន់​ភ្នំ​មួយ​នៃ​ខេត្ត​សី​ុ​ឈួ​ន តែតុល្យការ​នៃ​ការ​ខូចខាត​មិន​ត្រូវ​បាន​ផ្សាយ​ឲ្យ​ដឹង​នៅឡើយ ។ ប្រធានាធិបតី​ចិន​លោក​សី​ុ ជី​ន​ពីង បាន​ចេញ​បញ្ជា​ដល់​អាជ្ញាធរ​ឲ្យ​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​រុករក​ពួក​អ្នក​បាត់​ខ្លួន ។

ចិន​ជួប​ប្រទះ​នឹង​បា​តុ​ភូ​ុ​ត​ឧតុនិយម​ដ៏​អាក្រក់បំផុត​ជា​ច្រើន​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ
នេះ ។ បាតុភូត​ឧតុនិយម​អាក្រក់​ទាំងនេះ​តាម​បណ្ដា​អ្នកជំនាញ​ការ​ថា បណ្ដាល​មក​ពី​ការ​ផ្លាស់
ប្ដូរ​បរិយាកាស ។ កាលពី​ខែកក្កដា មនុស្ស​យ៉ាងតិច៧៨​នាក់​ស្លាប់ ដោយសារ​ព្យុះ​ខ្លាំង​មួយ​និង​ទឹក
ជំនន់​ដ៏​ធំ​នា​ភាគ​ខាងជើង​ប្រទេស ក្រោយ​ព្យុះឈ្មោះ​ដុក​ស៊ីរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ