ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​យោធា​២៥០​លាន​ដុល្លារ​ទៀត​ដល់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​២៩ សីហា ពី​ជំនួយ​យោធា​ថ្មី​ដល់អ៊ុយ​ក្រែ​ន​មាន​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​២៩ សីហា ពី​ជំនួយ​យោធា​ថ្មី​ដល់អ៊ុយ​ក្រែ​ន​មាន​ទឹកប្រាក់​២៥០​លាន​ដុល្លារ ពេល​កងទ័ព​ប្រទេស​នេះ កំពុងធ្វើការ​វាយបក​ដ៏​លំបាកប្រឆាំង​កងទ័ព​រុ​ស្ស៊ី ។

ជំនួយ​នោះ​រួម​មាន​សម្ភារ​ដោះ​មីន និង​គ្រឿងផ្ទុះ សម្រាប់​បំផ្លាញ​បណ្ដា​ឧ​បស​គ្ក​ដែល​កងទ័ព
រុ​ស្ស៊ី​បង្កើត​ឡើង ហើយ​ក៏​មាន​គ្រាប់រំសេវ ពិសេសគ្រាប់​សម្រាប់​ប្រព័ន្ធ​ការពារ​អាកាស គ្រាប់កាំភ្លើង
ធំ​ឬ​ក្រាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ។ ក្នុង​សេចក្ដីប្រកាស​មួយ​មន្ទីរ​ប៉ង់​តា​ហ្គោន​ថ្លែង​ថា គ្រឿង​ឧ​ប
ករ​ណ៍​នេះ​នឹង​ជួយ​អ៊ុយ​ក្រែ​ន ប្រឆាំង​សង្គ្រាម​ឈ្លា​នពាន​របស់​រុ​ស្ស៊ី​ និង​ការពារ​ប្រជាជន​ខ្លួន ។ ប្រ​ធានាធិ​បតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ក្នុងសារ​មួយ​តាម​បណ្ដាញ​សង្គម X បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ជំនួយ​ថ្មី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ