ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅ​ភាគ​ខាងត្បូង​ថៃ​ស្លា.ប់​២​នាក់

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អភិបាលខេត្ត​ប៉ា​តានី លោក​PATEEMOH SADEEYAMU​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​

ប្រទេស​ថៃ ៖ អភិបាលខេត្ត​ប៉ា​តានី លោក​PATEEMOH SADEEYAMU​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​សីហា​ប្រាប់​AFP​ថា ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅ​ភាគ​ខាងត្បូង​ថៃ​តំបន់​មាន​ជម្លោះ ដោយ​អាវុ.ធ​បំបែក​ខ្លួន​និយម បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​២​នាក់​និង​របួស​៤​នាក់​។

ការ​ផ្ទុះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៨​សីហា ក្នុងស្រុក​យ៉ា​រ៉ាង​ខេត្ត​ប៉ា​តានី ខណៈ​កងកម្លាំង​សន្តិ​សុខ​កំពុង​ល្បាត​ក្នុង​តំបន់​នោះ​។ តាម​បណ្ដា​សារព័ត៌មាន​ថៃ​ថា រថយន្ត​១​គ្រឿង​របស់​ប៉ូលិស​ជា​គោលដៅ​នៃ​ការ​វា.យប្រហារ ក្នុង​ការ​ផ្ទុះ​លើក​ដំបូង​ដែល​បន្ទាប់​មក​មានការ​ដាក់​គ្រឿងផ្ទុះ​បំផ្លាញ​បង្គោល​ភ្លើង​នានា​។

ចាប់តាំងពី​ឆ្នាំ​២០០៤​មក​ថៃ​ដែល​ប្រជាជន​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា ជួប​ប្រទះ​ការ​បះបោរ​បំបែក​ខ្លួន​និយម ក្នុង​ខេត្ត​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ម៉ា់​ឡេ​ស៊ី​។ តាំងពី​មាន​ជម្លោះ​នោះ​មក​តាម​អង្គការ​DEEP SOUTH WATCH​ថា មាន​មនុស្ស​ស្លា.ប់​ដល់​៧០០០​នាក់ និង​៣៥០០​នាក់​រង​របួស​។ ពួក​បះបោរ​វា.យប្រហារ​ជា​ពិសេស​បណ្ដា​គោលដៅ​ជា​និម្មិត្តរូប​ដូច​ជា​ប៉ូលិស​ឬ​ផ្លូវដែក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ