ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ផ្ល​រី​ដា​ សហរដ្ឋ​អា​មេ​រិ​ក​ កំពុង​ប្រឈម​មុខ​នឹង​ព្យុះ​ដ៏​ខ្លាំង​មួយ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ​អ៊ី​ដា​លី​យ៉ា​(IDALIA)​បាន​ពង្រឹងកម្លាំង​កាលពី​ថ្ងៃ​ទី​២៨​សីហា

សហរដ្ឋអាមេរិក ៖ ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ​អ៊ី​ដា​លី​យ៉ា​(IDALIA)​បាន​ពង្រឹងកម្លាំង​កាលពី​ថ្ងៃ​ទី​២៨​សីហា ខណៈ​ព្យុះ​នោះ​កំពុង​បោកបក់​កាត់​ដែនទឹក​ចុង​ខាងលិច​គុយ​បា ហើយ​ត្រូវ​មក​ដល់​ឆ្នេរសមុទ្រ​រដ្ឋ​ផ្ល​រី​ដា​នា​ថ្ងៃ​ទី​៣០​សីហា ក្លាយជា​ព្យុះសង្ឃរា​ដ៏​ចម្បង​មួយ​។

ស្ថានភាព​ទឹកជំនន់​និង​ខ្យល់​បោកបក់​ខ្លាំង​ប្រកបដោយ​គ្រោះថ្នាក់ អាច​កើត​មាន​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​រដ្ឋ​ផ្ល​រី​ដា​។ នេះ​ជា​ការ​ព្រមាន​របស់​មជ្ឈមណ្ឌល​ខ្យល់ព្យុះ​អា​មេ​រិ​ក​NHC​។ ព្យុះ​អ៊ី​ដា​លិ​យ៉ាប​ន្ត​បោកបក់​និង​បង្កើន​កម្លាំង ក្នុង​ឈូង​សមុទ្រ​ម៉ិក​ស៊ិក រហូត​ដល់​បោកបក់​ដល់​ដែនដី​ភាគ​ខាងកើត​ផ្ល​រី​ដា​នា​ថ្ងៃ​ទី​៣០​សីហា​។ នា​វេលា​ម៉ោង​១៩​ម៉ោង​ក្នុងស្រុក​ព្យុះ​អ៊ី​ដា​លី​យ៉ា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ភាគ​និរតី​នៃ​ឆ្នេរសមុទ្រ​គុយ​បា​។ វា​បាន​បង្កើន​កម្លាំង​រហូត​ដល់​ល្បឿន​១១០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​គុយ​បា​ថា ប្រជាជន​ជិត​៨០០០​នាក់​នៃ​ខេត្ត​ពី​ណា​ដែល​រី​យ៉ូ​ខាងលិច​គុយ​បា​ត្រូវ​បាន​ជម្លៀស​ចេញ ។ នៅ​ក្រុង​ឡា​ហា​វ៉ា​ន​ប្រជាជន​ស្នើ​កុំ​ចេញ​ក្រៅ​ផ្ទះ​។

រដ្ឋ​ផ្ល​រី​ដា​បាន​ស្នើ​ប្រជាជន​នៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងលិច ជម្លៀស​ខ្លួន​ចេញ​មុន​ការ​មក​ដល់​នៃ​ព្យុះ​នោះ​ដែល​ពង្រឹងកម្លាំង​នា​ថ្ងៃ​ទី​២៨​សីហា ហើយ​អាច​ជា​ព្យុះ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ មុន​ពេល​បោកបក់​មក​ដល់​ដែនដី​នា​ថ្ងៃ​ទី​៣០​សីហា​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​សម្ដែង​ការ​ព្រួយបារម្ភ ចំពោះ​ទឹក​ឡើង​ខ្ពស់​និង​រលក​សមុទ្រ​ធំ​ៗ​។ លោក​បៃ​ដិ​ន​ប្រកាស​រួច​ហើយពី​ការ​ប្រកាស​អាសន្ន​និង​បញ្ចេញ​ជំនួយ​សហព័ន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ