ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​កម្លាំង​ដល់​៧,១​រី​ស្ទ័​រ​នៅ​កោះ​បាលី

1 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ៖ វិទ្យាស្ថាន​ភូ​កុម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ​គូសបញ្ជាក់​ថា ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ៖ វិទ្យាស្ថាន​ភូ​កុម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ​គូសបញ្ជាក់​ថា ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ មាន​កម្លាំង​ដល់​៧,១​រី​ស្ទ័​រ​នាំ​ឲ្យ​ញ័រ​រ​ង្កើ​រ​នៅ​កោះ​បាលី​និង​កោះ​ដទៃ​ៗ​ទៀត​របស់​ឥណ្ឌូ​ណេ​ស៊ី​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​សីហា ដែល​នាំ​ឲ្យ​មានការ​ជម្លៀស​ភ្ញៀវ​ទេសចរណ៍​ចេញ តែ​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធំដុំ​ឡើយ​។

សំណាង​ណាស់​ដែល​ការ​រញ្ជួយ​ដី​នោះ​កើត​មាន​ក្នុង​ជម្រៅ​ដ៏​ជ្រៅ​ដល់​ទៅ​៥១៥​គីឡូម៉ែត្រ​ក្នុង​សមុទ្រ​ភាគ​ឦសាន​កោះ​បាលី​។ USGS​អះអាង​ពី​ការ​គ្មាន​រលក​យក្ស​ស៊ូ​ណា​មី គ្រាន់តែ​នាំ​ឲ្យ​មានការ​ញ័រ​រញ្ជួយ​នៅ​កោះ​បាលី កោះ​ឡុំ​បុក និង​កោះ​ហ្សូ​ម​បាវ​។ បណ្ដា​សណ្ឋាគារ​ជម្លៀស​ភ្ញៀវ​និង​បុគ្គលិក​ចេញ ហើយ​គេ​តាមដាន​ពិនិត្យ​នៅ​មាត់សមុទ្រ ខ្លាច​ក្រែ​ន​មាន​រលក​យក្ស​ស៊ូ​ណា​មី​។ អាជ្ញាធរ​មិន​បាន​រាយការណ៍​ពី​ការ​ខូចខាត​ក្នុង​ពេល​ភ្លាម​ៗ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ