ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ប្រេ​ន TGN ជាប់ចោទ ទះកំផ្លៀង​យុវជន​ម្នាក់ និង​ចាប់​ម៉ូតូ​ទុក​ទារប្រាក់​៥០០​ដុល្លារ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ធី​ជី​អិន TGN និង​ជា​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ឥន្ទ្រ​ទេវី​១ ត្រូវ​បាន​យុវជន​ម្នាក់ បាន​ចោទប្រកាន់​ថា បាន​ទះកំផ្លៀង…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ធី​ជី​អិន TGN និង​ជា​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ឥន្ទ្រ​ទេវី​១ ត្រូវ​បាន​យុវជន​ម្នាក់ បាន​ចោទប្រកាន់​ថា បាន​ទះកំផ្លៀង ចំនួន​៥​ដៃ និង​បាន​បញ្ជា​អោយ​សន្តិសុខ ចាប់​ឃាត់​ម៉ូតូ យក​មក​ចាក់សោ​ទុក រួច​ទាមទារ​ប្រាក់​សំណង​ចំនួន ៥០០​ដុល្លារ បន្ទាប់​ពី​មាន​គ្រោះថ្នាក់ កើតឡើង​បង្ក​អោយ​រង​ការ​ខូចខាត​រថយន្ត​ម៉ាក lexus LX570 KURO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា CEO TGN1​បន្តិចបន្តួច ។

ទោះបីជា​យ៉ាងណា ម្ចាស់​រថយន្ត​នោះ បាន​បំភ្លឺ​ថា រថយន្ត​នោះ​បាន​លក់ ទៅ​អោយ​អ្នក​ផ្សេង​ហើយ កាលពី​ថ្ងៃ​ចន្ទ កន្លង​មកនេះ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០២៣ លើ​ផ្លូវ​លេខ​២៧៣(​ទំនប់​ទំ​បន់​ទួល​គោក​) ចំណុច​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព «​ឥន្ទ្រ​ទេវី​១» ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ចោទ​ថា គេ​វាយ​នោះ មានឈ្មោះ ហឿ​ន សុខ​រ័​ត្ន​ណី មាន​លំនៅ ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​យុវជន​រូប​នោះ បានអោយ​អ្នក​សារព័ត៌មាន​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ចេញពី​ធ្វើការ នៅ​ផាប់​មួយ​កន្លែង​នៅ​ក្នុង​តំបន់​បឹង​កក់ ដោយ​ផឹក​ស្រវឹង​ស្រឿង​ៗ បាន​ជិះ​ម៉ូតូ​ម៉ាក Zuzuki Nex ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​1GW-5701 គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ទួល​សង្កែ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​មុខ គ្លីនិក​ខាងលើ មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ចាប់​ហ្វ្រាំង​រអិល​ម៉ូតូ អូស​ចូល​ទៅ​ក្រោម​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX 570 KURO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា CEO TGN1 មួយ​គ្រឿង ដែល​ឈប់​ចត​ស្ងៀម បណ្តាល​ឲ្យ​ខូចខាត​កាង​រថយន្ត​តិចតួច ។

តាម​យុវជន​រូប​នោះ បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​គ្រោះថ្នាក់​ភ្លាម​ៗ ខាង​សន្តិសុខ​បាន​ឃាត់​ម៉ូតូ​ទុក និង​ហៅ​ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​រថយន្ត និង​ជា​ម្ចាស់​មន្ទី​ពហុ​ព្យាបាល​ខាងលើ និង​ជា​ម្ចាស់​ប្រេ​ន ធី​ជី​អិន ចេញ​មក​ដោះស្រាយ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ ម្ចាស់​រថយន្ត​បាន​ទារ​សំណង ចំនួន ៥០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ម្ចាស់​ម៉ូតូ ពុំ​មាន​លទ្ធភាព ក៏​បាន​លើកដៃ​សំពះ សុំ​ទោស តែ​ម្ចាស់​រថយន្ត មិន​ព្រម​អធ្យាស្រ័យ​ទេ និង​បាន​ទះកំផ្លៀង ចំនួន​៥​ដៃ ហើយ​ថាបើ​មាន​៥០០​ដុល្លារ ទើប​អោយ​ម៉ូតូ​ចេញ​។

នៅ​ព្រឹក​នោះ យុវជន​រូប​នេះ ក៏​បាន​ហៅ​ម្តាយ មក​ជួយ​និយាយ​សូម​សម្របសម្រួល​បញ្ចប់ តែ​ម្ចាស់​រថយន្ត នៅ​តែ​មិន​ព្រម ហើយ​បាន​បញ្ចុះ​នៅ​ត្រឹម ៣០០​ដុល្លារ ហើយ​បានអោយ​សន្តិសុខ យក​សោ មក​ចាក់​ម៉ូតូ​ទុក ហើយ​បាន​ទៅ​បាត់​ទៅ​។ បន្ទាប់​ពី​ភ្ញាក់ផ្អើល មន្ត្រី​នគរបាល ក៏​បាន​ចុះ​ទៅ​ស​ម្រ​ប់​សម្រួល ក្រោម​មក ម្ចាស់​រថយន្ត ទំនងជា​ដឹង​ខ្លួនឯង​ខុស ក៏​យល់ព្រម​ជូន​ដល់​ខាង​ម៉ូតូ​វិញ ចំនួន ២០​ម៉ឺន​រៀល ប៉ុន្តែ​ម្ចាស់​ម៉ូតូ មិន​ព្រម ហើយ​បាន​ប្តឹង​អោយ​សមត្ថកិច្ច ចាត់ការ​តាម​ច្បាប់​។

ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព ពុំ​ទទួល​បានការ​បំភ្លឺ ពី​ម្ចាស់​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ស្លាក​លេខ​កម្ពុជា CEO TGN1 នៅឡើយ​ទេ ។

តាម​ការ​បង្ហោះ នៅ​ក្នុង​ផេ​ក អគ្គនាយក ធី​ជី​អិន បានអោយ​ថា ៖ «​ឡាន​នេះ ខ្ញុំ​បាន​លក់​អោយ​គេ​កាលពី​ថ្ងៃ​ចន្ទ​នេះ ហើយ បង​គ្រាន់តែ​អ្នកទិញ​ត ពី​ខ្ញុំ​ទៅ គាត់​អត់​ទាន់​បាន​ដូរ​ស្លាក​លេខ​រួចរាល់ ដូច្នេះ​សូមកុំ​យល់​ច្រឡំ​ថា ខ្ញុំ​ជា​អ្នក​ប្រើប្រាស់​ឡាន​ដែល​មាន​ស្លាក​លេខ CEO.TGN1​នឹង​ណា ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ដែល​ម្ចាស់​ឡាន​ថ្មី គាត់​ធ្វើ​ទ​ង្វើ​ហិង្សា​បែប​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ