ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន្ទល់​បង្គោល​ភ្លើងលើ​ផ្លូវ​ខាងលិច​វត្ត​ក្រាំងធ្នង់​អាច​បង្ក​គ្រោះថ្នាក់ ពលរដ្ឋ​ស្នើយកចេញ​

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ច​ន្ទល់​បង្គោល​ភ្លើង​មួយ​ដើម​នៅ​លើ​ដងផ្លូវ អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ ខ​ណៈ

រាជធានី​ភ្នំពេញ ​៖ ​ច​ន្ទល់​បង្គោល​ភ្លើង​មួយ​ដើម​នៅ​លើ​ដងផ្លូវ អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ ខ​ណៈពេល​ដែល​ផ្លូវ​បេតុង ទើបតែ​ចាក់​រួចរាល់​ថ្មី​ៗ​បាន​តែ​មួយ​ចំហៀង​ និង​កំពុង​តែ​ធ្វើ​ចរាចរណ៍​ប្រជ្រៀត​គ្នា​នោះ​។

ច​ន្ទល់​​បង្គោលភ្លើង​ដែល​អាច​បង្ក​គ្រោះថ្នាក់​នោះ ស្ថិត​នៅ​តាម​ដងផ្លូវ​លេខ ១៩៦២ ខាងលិច​វត្ត​ក្រាំងធ្នង់ ក្នុងភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​តាម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បានអោយ​កោះសន្តិភាព​ដឹង​ថា បន្ទាប់​ពី​មានការ​ស្ថាបនា និង​ពង្រីក​ផ្លូវ​បេតុង​ទំហំ​ទទឹង​១៤​ម៉ែត្រ ក្រុមហ៊ុន​ដែល​ស្ថាបនា​ផ្លូវ​នោះ មិន​បាន​យកចិត្តទុកដាក់​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​អគ្គិសនី ដើម្បី​ចាត់ចែង​យក​ច​ន្ទ​ល់​នោះ​ចេញ​ទេ​ នៅ​ពេល​ចាក់​បេតុង​ហើយ ច​ន្ទ​ល់​បង្គោល​ភ្លើង​ចូល​លើ​ផ្លូវ​បេតុង​ប្រមាណ​ជិត​១​ម៉ែត្រ មើលទៅ​ដូច​នៅ​កណ្តាលផ្លូវ​នៅ​ពេល​ដែល​ផ្លូវ​​ទើប​ចាក់​បាន​តែ​មួយ​ចំហៀង និង​បើក​អោយធ្វើ​ចរាចរណ៍​ឆ្លងកាត់​នោះ​។

​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុ​វត្តិភាព នៅ​ពេល​ខ្លះ​មាន​យានយន្ត​ឆ្លង​ច្រើន​ហើយ​ចៀស​​គ្នា ជិះ​គេច​ច​ន្ទ​ល់​ដែល​នៅ​លើ​ដងផ្លូវ​ហើយ វា​អាច​បង្ក​អោយ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ផង​ដែរ​។

​តាម​​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ច​ន្ទល់​នោះ​ត្រូវ​បាន​មន្ត្រី​អគ្គី​ស​នី​យក​បង្គោល​ភ្លើង​ចាស់​មក​ដាំ​ទល់​នឹង​បង្គោល​ភ្លើង​ថ្មី ដែល​ទើបតែ​ដាំ​បន្ទាប់​ពី​ភ្លៀង​និង​ខ្យល់​ក​ន្ទ្រា​ក់​វាយបំបាក់​អស់​ជា​ច្រើន​ដើម​ប្រមាណ​ជា​២​ឆ្នាំ​មុន ។​ លុះ​ក្រោយមក សាលា​រាជធានី​ភ្នំពេញ​បានអោយ​ក្រុមហ៊ុនស្ថាបនាព​ង្រី​ក​ផ្លូវ​បេ​តុ​ង​នេះ ហើយ​ក្រុមហ៊ុន​ក៏បាន​ចាក់​បេ​តុង​ពីលើ​ច​ន្ទ​ល់​បង្គោល​ភ្លើង​នោះ​តែ​ម្តង​ ជា​ហេតុ​ធ្វើ​អោយច​ន្ទល់​​នៅ​លើ​ដងផ្លូវ ​ធ្វើ​អោយ​មានការ​រិះគន់​ពី​​សំណាក់​អ្នក​ធ្វើ​ដំណើរ ​និង​​ទ​ទូ​ច​ស្នើដល់​អាជ្ញាធរ ក៍​ដូច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មេត្តា​យក​ចេញ ​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់ ម្យ៉ាងទៀត​ផ្លូវ​បេតុង​ស្អាត ច​ន្ទ​ល់​លើ​ដងផ្លូវ​មើលទៅ​មិន​សម​ភ្នែក​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ