ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​សិង្ហបុរី​ចា.ប់​.ខ្លួ.ន​អ្នក​គ្រូ​សាលា​មត្តេយ្យ​ដែល​ធ្វើ​.បា.ប​កូ.ន​.ក្មេ.ង​, គាត់​អាចជា.ប់.​គុ.ក​៨​ឆ្នាំ

3 ខែ មុន

មាន​ករណី​អ្នក​គ្រូ​បង្រៀន​ម្នាក់​នៅ​ប្រទេស​សិង្ហបុរី​បៀត​បៀន​កូន​សិស្ស​​​តូច​ៗ​ជា​ច្រើន​​ករណី​​​នៅ​ពេល​​កំពុង​បង្រៀន​។ ​សកម្ម​ភាព​របស់​គាត់​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិ​ភាព​។ ឥឡូវ​នេះ សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​អ្នក​គ្រូ​រូប​នោះ​ហើយ​ដើម្បី​យក​ទៅ​សាក​សួរ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​​សាលា​មត្តេយ្យ​វូត​លេន (Woodlands)។ អ្នក​គ្រូ​បង្រៀន​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ត្រូវ​គេ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​​មិន​សម​រម្យ​ចំពោះ​កូន​សិស្ស​រង​គ្រោះ​ជា​ច្រើន​ករណី​​។ បន្ទាប់​ពី​​​​ទទួល​បាន​​របាយ​ការណ៍​​​នៅ​​ម៉ោង​១​រសៀល​ថ្ងៃ​ចន្ទ​, ​សមត្ថ​កិច្ច​​ចុះ​​​​ឆែក​មើល​កាមេរ៉ា​ និង​ពិនិត្យ​​ឃើញ​​ថា​អ្នក​គ្រូ​​បាន​ធ្វើ​បាប​កូន​សិស្ស​របស់​ខ្លួន​ឥត​ត្រា​ប្រណី​​។…

មាន​ករណី​អ្នក​គ្រូ​បង្រៀន​ម្នាក់​នៅ​ប្រទេស​សិង្ហបុរី​បៀត​បៀន​កូន​សិស្ស​​​តូច​ៗ​ជា​ច្រើន​​ករណី​​​នៅ​ពេល​​កំពុង​បង្រៀន​។ ​សកម្ម​ភាព​របស់​គាត់​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិ​ភាព​។ ឥឡូវ​នេះ សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​អ្នក​គ្រូ​រូប​នោះ​ហើយ​ដើម្បី​យក​ទៅ​សាក​សួរ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​​សាលា​មត្តេយ្យ​វូត​លេន (Woodlands)។ អ្នក​គ្រូ​បង្រៀន​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ត្រូវ​គេ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​​មិន​សម​រម្យ​ចំពោះ​កូន​សិស្ស​រង​គ្រោះ​ជា​ច្រើន​ករណី​​។

បន្ទាប់​ពី​​​​ទទួល​បាន​​របាយ​ការណ៍​​​នៅ​​ម៉ោង​១​រសៀល​ថ្ងៃ​ចន្ទ​, ​សមត្ថ​កិច្ច​​ចុះ​​​​ឆែក​មើល​កាមេរ៉ា​ និង​ពិនិត្យ​​ឃើញ​​ថា​អ្នក​គ្រូ​​បាន​ធ្វើ​បាប​កូន​សិស្ស​របស់​ខ្លួន​ឥត​ត្រា​ប្រណី​​។ វីឌីអូ​ឃ្លីប​ចំនួន​៣​​ឃ្លីប​បង្ហាញ​​រូប​​​អ្នក​គ្រូ​នៅ​​ក្នុង​ម៉ាត​ប្រចាំ​សាលា​មត្តេយ្យ​។ ពេល​នោះ អ្នក​គ្រូ​ធ្វើ​សកម្ម​ភាព​ហិង្សា​​​ដាក់​កូន​សិស្ស​​។​ នៅ​ក្នុង​វីឌីអូ​ឃ្លីប២​ផ្សេង​ទៀត​ អ្នក​គ្រូ​សម្លុត​កូន​សិស្ស​ឱ្យ​ផឹក​ទឹក ដោយ​​ចាប់​ភ្ងើយ​ក្បាល​ពួក​គេមក​ក្រោយ​។ ជួន​កាល​ អ្នក​គ្រូ​ឱ្យ​កូន​សិស្ស​​​អង្គុយ ឬ​ដេក​​លើ​ឥដ្ឋ។ រួច​ហើយ​ គាត់​​​ចាក់​​បញ្ច្រក​ទឹក​ពី​លើ​​ដើម្បី​​បញ្ចូល​ទៅ​ក្នុ​ងមាត់​របស់​ពួក​គេ​។ នៅ​ក្នុង​វីឌីអូ​ឃ្លីប​ទី​៣​ គេ​ឃើញ​អ្នក​គ្រូ​ស្រែក​គំហក​ខ្លាំង​ៗ​ដាក់​កូន​សិស្ស និង​​យក​សៀវភៅ​វាយ​​កូន​សិស្ស​ម្នាក់​ជា​ច្រើន​ដង​។​

សាលា​មត្តេយ្យ​នេះ​មាន​​ទី​តាំង​ស្ថិត​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លំនៅ​ដ្ឋាន​នៃ​អ្នក​តំណាង​រាស្ត្រ​ម្នាក់​។ អ្នក​ស្រី​តំណាង​រាស្ត្រ​រូប​នេះ​​​បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ថា​អ្នក​ស្រី​បាន​ជួយ​ឈឺ​ឆ្អាល​នៅ​ក្នុង​រឿង​នេះ​ និង​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​កុមារ​រង​គ្រោះ​​ទាំង​នោះ និង​ប៉ាម៉ាក់​របស់​ពួក​គេ​ដើម្បី​តវ៉ា​​នៅ​ក្នុង​​រឿង​នេះ​។ អ្នក​ស្រី​យល់​ថា​​ទង្វើ​ដែល​គ្មាន​ជំនាញ​វិជ្ជា​ជីវៈ​ និង​​អំពើ​​ហិង្សា​ស្ដែង​ៗ​​​របស់​អ្នក​គ្រូ​ម្នាក់​នោះ​​​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​​។

ក្រោយ​​​​បែក​ធ្លាយ​រឿង​នេះ​​, គណៈ​គ្រប់​គ្រង​សាលា​មត្តេយ្យ​សម្រេច​បណ្ដេញ​អ្នក​គ្រូ​ចេញ​ពី​ក្រប​ខណ្ឌ​ការ​ងារ​​នៃ​​ស្ថាប័ន​របស់​ខ្លួន​​។​​ «​ទី​ភ្នាក់​ងារ​​អភិវឌ្ឍ​កុមារ​តូច»​ (ECDA) ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​តាម​សាលា​មត្តេយ្យ​​​កំពុង​​ពិនិត្យ​មើល​សំណុំ​​រឿង​នេះ​​ដើម្បី​កំណត់​ថា​ត្រូវ​ចាត់​វិធាន​ការ​បែប​ណា​ជា​បន្ត​ទៀត​។​ នៅ​ថ្ងៃ​នេះ សមត្ថ​កិច្ច​សិង្ហ​បុរី​អាច​កំណត់​អត្ត​សញ្ញាណ​​អ្នក​គ្រូ​បង្រៀន​ម្នាក់​នោះ​បាន​ហើយ​តាម​រយៈ​​ក្រុម​ការ​ងារ​ផ្នែក​ស៊ើប​អង្កេត​។ ក្រោយ​មក គេ​ក៏​ចាប់​ខ្លួន​អ្នក​គ្រូ​រូប​នោះ​​តែ​ម្ដង​។​​​

មិន​ទុក​យូរ​ទេ​, សមត្ថ​កិច្ច​កំពុង​កសាង​សំណុំ​រឿង​ និង​​បញ្ជូន​ពាក្យ​បណ្ដឹង​​ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ​ស្អែក​​តែ​ម្ដង​។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ អ្នក​គ្រូ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​​​ចំពោះ​កុមារ​តូច ឬ​មនុស្ស​វ័យ​ក្មេង​។ បើ​តុលាការ​រក​ឃើញ​ថា​អ្នក​គ្រូ​ពិត​ជា​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​ គាត់​អាច​នឹង​​ត្រូវ​​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រហូត​ដល់​៨​ឆ្នាំ​ ​​ឬ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៨​ពាន់​ដុល្លារ​សិង្ហបុរី​។ ឬ​មិន​ដូច្នេះទេ​, ​គាត់​ត្រូវ​តែ​ទទួល​នូវ​ទោស​បញ្ញត្តិ​ទាំង​២​​នេះ​តែ​ម្ដង​៕​​

ប្រភព៖ Channel News Asia, The Strait Times
https://www.channelnewsasia.com/singapore/preschool-teacher-kinderland-woodlands-arrested-abuse-3731616
https://www.straitstimes.com/singapore/teacher-under-investigation-for-allegedly-beating-grabbing-children-in-woodlands-pre-school

សាលា​មត្តេយ្យ​ដែល​កើត​មាន​អំពើ​ហិង្សា​
រូប​ទាញ​ចេញ​កាមេរ៉ា​សុវត្ថិ​ភាព​បង្ហាញ​ថា​អ្នក​គ្រូ​កំពុង​ធ្វើ​បាប​កូន​ក្មេង​តូច​ៗ។ ជួន​កាល​អ្នកគ្រូ​ឱ្យ​កូន​សិស្ស​ដេក​លើ​ឥដ្ឋ រួច​ហើយ​យក​ទឹក​បញ្ច្រក​ពី​លើ​។
នៅ​ក្នុង​រូប​ខាង​ស្ដាំ​នេះ អ្នក​គ្រូ​ច្របាច់​មាត់​កូន​សិស្ស​ដើម្បី​បញ្ច្រក​ទឹក​ចូល​ក្នុង​មាត់​
សាលា​មត្តេយ្យ​ដែល​កើត​មាន​អំពើ​ហិង្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ