ដំណាក់កាលទី២នៃការដកកងទាហាន អ.ស.ប ចេញពីម៉ាលី
ប្រទេសម៉ាលី ៖ ប្រមុខបេសកកម្មអ.ស.បនៅម៉ាលី លោកEL GHASSIM WANE គូសបញ្ជាក់កាលពី
ប្រទេសម៉ាលី ៖ ប្រមុខបេសកកម្មអ.ស.បនៅម៉ាលី លោកEL GHASSIM WANE គូសបញ្ជាក់កាលពី
ប្រទេសម៉ាលី ៖ ប្រមុខបេសកកម្មអ.ស.បនៅម៉ាលី លោកEL GHASSIM WANE គូសបញ្ជាក់កាលពីថ្ងៃទី២៨សីហាថា ដំណាក់កាលទី២នៃការដកកងទាហានរក្សាសន្តិភាពអ.ស.បហៅកងទាហានមួកខៀវនៅម៉ាលី ដែលចាប់ផ្ដើមនឹងជាដំណាក់កាលលំបាកបំផុត មកពីកាលបរិច្ឆេទខ្លីពេកនិងបណ្ដាលក្ខខណ្ឌសន្តិសុខនិងភស្ដុភារមិនអំណោយផល។
ក្រោយពីសំណើមួយរបស់ប្រមុខរបបយោធាម៉ាលីដែលគេមានការភ្ញាក់ផ្អើលលើពិភពលោក ឲ្យដកកងទាហានមួកខៀវចេញពីប្រទេសនេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានប្រកាសបញ្ចប់ភ្លាមៗ កាលពីថ្ងៃទី៣០មិថុនា បេសកកម្មរក្សាសន្តិភាពនៅម៉ាលីហៅកាត់ថា MINUSMA ដោយគ្រោងដកទាហាននិងប៉ូលិសអ.ស.បប្រមាណជា១៣.០០០នាក់ចេញអស់ពីម៉ាលីត្រឹមថ្ងៃទី៣១ធ្នូ។ នោះជាការដកថយតាមកាលបរិច្ឆេទមួយនិងក្នុងសភាពស្មុគ្រស្មាញពុំធ្លាប់មានពីមុនមក។
មកទល់ថ្ងៃនេះទាហានមួកខៀវ១០៩៦នាក់បានចាកចេញទៅកាន់ប្រទេសពួកគេរៀងៗខ្លួនវិញ។ អ.ស.បទទួលស្គាល់ពីការលំបាកនានា ក្នុងការដកកងទាហានមួកខៀវចេញ មកពីអសន្តិសុខនិងលក្ខខណ្ឌលំបាកក្នុងការដឹកជញ្ជូន។ ក្បួនរថយន្តមួយរបស់កងទាហានមួកខៀវត្រូវចំណាយពេលដល់ទៅ៥១ម៉ោង សម្រាប់ការធ្វើដំណើរចម្ងាយផ្លូវត្រឹម៥៧គីឡូម៉ែត្រ។
រដ្ឋប្រហារយោធានៅប្រទេសនីហ្សេជិតខាង ក៏ប៉ះពាល់ដែរដល់ផែនការដកថយនេះ ដែលពឹងផ្អែកលើការប្រើប្រាស់បណ្ដាតំបន់ឈប់សំចតក្រុងកូតូនូនិងក្រុងឡូមេ ដែលចាំបាច់ត្រូវកាត់តាមប្រទេសនីហ្សេ៕
ចែករំលែកព័តមាននេះ