ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​បដិសេធ​ការ​ចោទ​ថ្មី​ៗ​ពី​រឿង​ពុក​រលួយ

1 ឆ្នាំ មុន

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​លោក​អូ​ឡិច​ស៊ី​​អ៊ី​​រេ​ស្នី​កូវ កាលពី​ថ្ងៃ​ទី​២៨​

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​លោក​អូ​ឡិច​ស៊ី​​អ៊ី​​រេ​ស្នី​កូវ កាលពី​ថ្ងៃ​ទី​២៨​សីហា​បាន​បដិសេធ​ការ​ចោទប្រកាន់​ថ្មី​ៗ ពី​រឿង​ពុក​រលួយ​ទាក់ទិន​ការ​ផ្ដល់​អាវុធ ដោយ​បណ្ដា​សារព័ត៌មាន បរិហារ​លើ​ការ​ដាក់​តម្លៃ​ខ្ពស់ លើ​ការ​ទិញ​ឯកសណ្ឋាន​យោធា ក្នុង​ពេល​កំពុង​មានការ​លុកលុយ​របស់​រុ​ស្ស៊ី​។

យោង​តាម​អត្ថបទ​ស៊ើប​អង្កេត​របស់​កាសែត​អ៊ុយ​ក្រែ​ន​ជា​ច្រើន​ថា ក្រសួង​ការពារ​ប្រទេស​បាន​ចុះហត្ថលេខា​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២២ លើ​កុងត្រា​ជាមួយ​សហគ្រាស​តួ​ក​គី សម្រាប់​ការ​ផ្គត់ផ្គង់​ឯកសណ្ឋាន​យោធា ក្នុង​តម្លៃ​គុណ​នឹង​៣​ក្រោយ​ការ​ចុះហត្ថលេខា​នោះ​មក​។ បណ្ដា​អ្នកកាសែត​អ៊ុយ​ក្រែ​ន​ក៏​ធ្វើការ​កត់សម្គាល់​ដែរ​ថា ឯកសណ្ឋាន​រដូវរងា​សម្រាប់​យោធា អាច​ទិញ​ពី​តួ​ក​គី​ក្នុង​តម្លៃ​ទាប ជាង​ខ្ទង់ចំណាយ​របស់​ក្រសួង​ការពារ​ប្រទេស​។ ម្ចាស់​សហគ្រាស​នាំ​ចូល​ឯកសណ្ឋាន​យោធា​មួយ ក្នុង​ចំណោម​សហ​ក្រាស​នាំ​ចូល​គឺជា​របស់​លោក​អូ​ឡេ​ក​សាន់​ដ្រេ​កាស់​សៃ​អ៊ី​ ក្មួយ​របស់​ឧត្ដមសេនីយ​ហ្គេ​ន​ណា​ឌី​កាស់​សៃ​អ៊ី​ សមាជិក​គណបក្ស​ប្រធានាធិបតី​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​បរិហារ​នា​ថ្ងៃ​ទី​២៨​សីហា​ថា ការ​ចោទប្រកាន់​ទាំងនោះ សុទ្ធតែ​ជា​ការ​ចោទប្រកាន់​ខុស​ដោយ​លោក​អះអាង​ថា តម្លៃ​ពិតជា​សម​ស្រប​ចំពោះ​ការ​ផ្គត់ផ្គង់​របស់​បណ្ដា​ក្រុមហ៊ុន​ផលិត​តួ​ក​គី​។

នេះ​ជា​រឿងអាស្រូវ​ពុក​រលួយ​លើក​ទី​២​ដែល​លេច​ចេញ​ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​កងទ័ព ដែល ធ្វើ​ឲ្យ​រង្គើរ​ដល់​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន តាំងពី​ចាប់ផ្ដើម​ការ​លុកលុយ​របស់​រុ​ស្ស៊ី​មក​។ កាលពី​ដំណាច់​ខែមករា អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ព្​ស់អ៊ុយ​ក្រែ​ន​មួយ​ចំនួន ត្រូវ​ដកហូត​ចេញពី​តំណែង ក្រោយ​សារព័ត៌មាន​លាតត្រដាង​ថា កុងត្រា​មួយ​ចុះហត្ថលេខា​ដោយ​ក្រសួង​ការពារ​ប្រទេស ទាក់ទិន​ការ​ទិញ​ផលិតផល​ស្បៀង​សម្រាប់​កងទ័ព មាន​តម្លៃ​ខ្ពស់​ជាង​ត​មៃ្ល​ពិត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ