ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ច​ចារ​ប្រាក់ខែ​គោល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ឆ្នាំ​២០២៤ កំពុង​ដំណើរការ នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ខិតខំ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​កម្មការិនី ។ ភ្លើង​ខៀវ​ពី​នាយក​រដ្ឋមន្ត្រី​បែប​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​កាត់ដេរ​មាន​សង្ឃឹម…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ច​ចារ​ប្រាក់ខែ​គោល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ឆ្នាំ​២០២៤ កំពុង​ដំណើរការ នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ខិតខំ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​កម្មការិនី ។ ភ្លើង​ខៀវ​ពី​នាយក​រដ្ឋមន្ត្រី​បែប​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​កាត់ដេរ​មាន​សង្ឃឹម ដ្បិតអី បច្ចុប្បន្ន​នេះ​ពួក​គេ​ត្អូញ​ថា ការ​ចំណាយ​ប្រចាំ​ថ្ងៃ​កាន់តែ​ច្រើន​ដោយសារ​ទំនិញ​លើ​ទីផ្សារ​បាន​ឡើងថ្លៃ​គ្រប់មុខ​។

នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ​-​កម្មការិនី​ចំនួន​១៨ ០០០​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ ដំបូង​គេ​ក្នុង​នាម​ជា នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​បន្ត​ដំឡើង​ប្រាក់ខែ​ឈ្នួល​អប្បបរមា​ដល់​កម្មករនិយោជិត គឺជា​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត ។ លោក​បាន​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ទាញ​អ្នក​វិនិយោគ និង​ការ​ចរចា​ដំឡើង​ប្រាក់បៀវត្ស ដើម្បី​បាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ។

កាលពី​ថ្ងៃ​ទី​២៨ សីហា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​បន្ត​បើក​កិច្ច​ពិភាក្សា​របស់​ខ្លួន​ជា​លើក​ទី​២ ដើម្បី​បន្ត​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៤ ។
ទោះ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល តែ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា ភាគី​តំណាង​កម្មករនិយោជិត និង​ភាគី​តំណាង​និយោជក​បាន​លើក​ហេតុផល និង​បង្ហាញ​នូវ​គោល​ជំហរ​ផ្ទៃក្នុង​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាព​ចាស់ទុំ ។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​រាជរដ្ឋាភិបាល​ក៏​បាន​សម្របសម្រួល និង​ផ្តល់​នូវ​ការ​ពន្យល់​បន្ថែម​លើ​ចំណុច​នានា​ដែល​ភាគី​ទាំង​ពីរ​មាន​ច​ម្ង​ល់​ផង​ដែរ ។

ប្រភព​ពី​អ្នកចូលរួម​ប្រជុំ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ខាង​រដ្ឋាភិបាល និង​សហជីព​បាន​ស្នើ​ឱ្យ​មានការ​ដំឡើង​ប្រាក់ខែ​គោល ប៉ុន្តែ​ខាង​ក្រុម​ថៅកែ​មិន​គាំទ្រ​ចំពោះ​ការ​ដំឡើង​នោះ​ទេ ដោយ​គិត​ថា ប្រាក់ខែ​កម្មករ​បច្ចុប្បន្ន​នេះ ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ទៅ​ហើយ ។ ក្រោយ​ពី​ការ​ពិភាក្សា និង​ការ​សម្របសម្រួល​នេះ​ហើយ អង្គប្រជុំ​បាន​ឯកភាព​គ្នា​កំណត់​កិច្ច​ពិភាក្សា​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ ខាង​មុខ ។

កន្លង​មក​មាន​កម្មករ និង​សហជីព​មួយ​ចំនួន​បាន​ទ​ទួ​ច​ឱ្យ​មានការ​ដំឡើង​ប្រាក់​គោល​ដល់​២១៥ នៅ​ឆ្នាំ​២០២៤​ខាង​មុខ គឺ​ដំឡើង​១៥​ដុល្លារ​ពី​ឆ្នាំ​២០២៣​នេះ​។ កញ្ញា​មុំ​ធ្វើការ​នៅ​រោងចក្រ​មួយ​ម្តុំ​សង្កាត់​ទួល​សង្កែ​និយាយ​ថា ទំនិញ​នៅ​ទីផ្សារ​បាន​ឡើងថ្លៃ​គ្រប់មុខ ។ កញ្ញា​និយាយ​ថា ប៊ី​ចេ​ង ស្ករ ទឹកត្រី របស់របរ​មួយ​ចំនួន​ទៀត​ក្នុង​ផ្ទះបាយ​បាន​ឡើងថ្លៃ ដែល​ជា​រួម​ពី​មុន​របស់​ទាំង​អស់នេះ​កញ្ញា​ចំណាយ​ត្រឹម​២០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ តែ​ពេល​នេះ​ឡើង​ដល់​ជាង​៣០​ម៉ឺន​រៀល​។

នៅ​ក្នុង​២០២៣​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប គឺ​មាន​ចំនួន​២០០​ដុល្លារ​ក្នុង​មួយ​ខែ​ប្រសិនបើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​បន្ថែម កម្មករនិយោជិត​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២១៧ ទៅ​២២៨​ដុល្លារ​ក្នុង​មួយ​ខែ ។ នេះ​បើ​តាម ការ​បញ្ជាក់​របស់​ក្រសួង​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ