អាមេរិកគ្រោងដាក់ពង្រាយដ្រូនច្រើនពាន់គ្រឿងទប់ទល់ចិន
សហរដ្ឋអាមេរិក-ចិន ៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ខាងផ្នែកការ ពារអាមេរិកថ្លែងកាលពីថ្ងៃទី
សហរដ្ឋអាមេរិក-ចិន ៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ខាងផ្នែកការ ពារអាមេរិកថ្លែងកាលពីថ្ងៃទី
សហរដ្ឋអាមេរិក-ចិន ៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ខាងផ្នែកការពារអាមេរិកថ្លែងកាលពីថ្ងៃទី២៨ សីហា នេះថា សហរដ្ឋអាមេរិក គ្រោងដាក់ពង្រាយដ្រូន(យន្តហោះគ្មានមនុស្សបើក)ច្រើនពាន់គ្រឿង រយៈពេល២ឆ្នាំខាងមុខនេះ ដើម្បីទប់ទល់ ការឈានមុខរបស់ចិនបើនិយាយពីចំនួនដ្រូននិងសម្ភារយោធា។ នេះជាសេចក្ដីរាយការណ៍កាលពីថ្ងៃទី២៩ សីហា របស់AFP។
ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុង វ៉ាស៊ីនតោន លោកKATHIEEN HICKS អនុរដ្ឋមន្ត្រីការពារប្រទេសអាមេរិកថ្លែងថា ការនាំមុខរបស់ក្រុងប៉េកាំងគឺចំនួន។ ចិនមាននាវាចម្បាំងច្រើននិងមីស៊ីលក៏ច្រើន រួចកងទាហានក៏មានច្រើន។ លោកបន្តថា កងទ័ពអាមេរិកចង់ដាក់ពង្រាយដ្រូនច្រើនពាន់គ្រឿងក្នុងវិស័យជាច្រើន អំឡុងពេលពី១៨ទៅ២៤ខែខាងមុខនេះ។
អាមេរិកចាត់ទុកចិនថាជាការប្រឈមដ៏ចម្បង ហើយស្វែងរកចៀសវាងរាល់ជម្លោះជាមួយចិនពិសេសជុំវិញបញ្ហាតៃវ៉ាន់។ ខាងផ្នែកការទូតអាមេរិកទទួលស្កាល់ចិនតែមួយ តែនៅជាសម្ព័ន្ធមិត្តដ៏សំខាន់របស់តៃវ៉ាន់ និងជាអ្នកផ្ដល់អាវុ.ធសំខាន់ដល់ដែនកោះនោះដែលចិនចាត់ទុកជាអាណាខេត្តមួយរបស់ខ្លួន ហើយមិនបដិសេធឡើយក្នុងការប្រើកម្លាំងបើចាំបាច់៕
ចែករំលែកព័តមាននេះ