ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារណាត់​ថ្មី នៅ​តែ​បញ្ជាក់​ថា មិន​ចូល​លក់ដូរ​ក្នុង​ផ្សារ ព្រោះ​សង់​ខុស​កិច្ចសន្យា

1 ឆ្នាំ មុន
  • តាកែវ

ក្រោយ​គម្រោង​សាងសង់​ផ្សារណាត់ ពន្យារពេល និង​បញ្ចប់​កិច្ចសន្យា​សាង​សង់​ម្តង​ហើយ​ម្តងទៀត​ជាមួយ​អាជីវករ​នោះ មក​ដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​​នេះ ក្រុម​អាជីវករ​បញ្ជាក់​ថា

ខេត្តតាកែវ ៖ ក្រោយ​គម្រោង​សាងសង់​ផ្សារណាត់ ពន្យារពេល និង​បញ្ចប់​កិច្ចសន្យា​សាងសង់​ម្តង​ហើយ​ម្តងទៀត​ជាមួយ​អាជីវករ​នោះ មក​ដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ ក្រុម​អាជីវករ​បញ្ជាក់​ថា «​នឹង​មិន​ព្រម​ចូល​លក់ដូរ​នោះ​ទេ​»​។

ពួក​គាត់​លើក​ឡើង​ថា «​មិន​ទាន់​មាន​ខ័​ណ​បែងចែក​តូប​ច្បាស់លាស់ ហើយ​ក៏​មិន​ទាន់​មាន​ចេញ​ប្លង់​ម្ចាស់​កម្មសិទ្ធិ​ត្រឹមត្រូវ​ទៀត បើ​ទោះបី​ពួក​គាត់​ម្នាក់​ៗ បាន​បង់ថ្លៃ​ទិញ​តូប​ជិត​គ្រប់​យ៉ាងណា​ក៏​ដោយ​»​។ ក្រុម​អាជីវករ​បញ្ជាក់​ដែរ​ថា «​មិន​បង់លុយ​ទៅ​ប្រធាន​អ្នក​វិនិយោគ​ផ្សារ​ទៀត​ទេ ឈប់​បង់​ឱ្យ​ហើយ របៀប​ធ្វើ​នំ​អត់​ម្សៅ ដរាបណា​ពួក​គាត់​មិន​ទាន់​ឃើញ​ប័​ណ្ឌ​ប្លង់​កម្មសិទ្ធិ​ចេញ​ឱ្យ​ពួក​គាត់​»​។

សូម​បញ្ជាក់​ថា ផ្សារណាត់​ថ្មី​នេះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ទំហំ​១៥​ម៉ែត្រ​គុណ​៨០,១៥​ម៉ែត្រ កម្ពស់​៣​ជាន់ និង​មាន​តូប​ប្រមាណ​ជាង​៤០០​តូប ដោយ​បាន​ចាប់ផ្តើម​បុ​.​ក​គ្រឹះ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ចុងឆ្នាំ​២០២២​។ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ សកម្មភាព​សាងសង់​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ហើយ​មាន​តែ​អាជីវករ​មួយ​ចំនួន​តូច​បាន​ចូល​លក់​នៅ​ជាន់​ក្រោម​។

មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ថ្នាក់លើ​ណាមួយ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ក្រុម​អាជីវករ​ដ៏​ស្មោះត្រង់​ដែល​កំពុង​ខាតបង់​លើ​ការ​ទិញ​តូប​ផ្សារណាត់​នេះ​នៅឡើយ​ទេ ហើយ​ការ​រង់ចាំ​ក៏​ខាតបង់​ពេលវេលា​មិន​តិច​ដែរ ។

មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​វិនិយោគ​ផ្សារណាត់​នេះ​បាន​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក ។

ពេល​ណា​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ។
ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

គួរ​រំលឹក​ថាផ្សារណាត់​ខេត្តតាកែវ សង្ស័យ​បរាជ័យ​ហើយ​… ព្រោះ​ការ​ស្ថាបនា​ខុស​កិច្ចសន្យា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ