ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក មក​កាន់​​ទី​ក្រុង​ប៉េ​កាំ​ង

8 ខែ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ លោកស្រី​GINA RAIMONDO រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក ចាប់ផ្ដើម​កាលពី​

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ លោកស្រី​GINA RAIMONDO រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៧​សីហា ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​លោកស្រី​នៅ​ចិន សំដៅ​ជម្រុញ​ឡើង​វិញ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។

នា​ថ្ងៃ​ទី​២៨​សីហា​លោកស្រី​បាន​ជួប​ជាមួយ​សម​ភាគី​ចិន​លោក​វ៉ាង​វេន​តា​វ​។ ទស្សនកិច្ច​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទស្សនកិច្ច​នៅ​ចិន របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អាន​តូ​នី​ប្លី​ន​កេ​ន របស់​លោក​JANET YELLEN និង​របស់​លោក​ច​ន​ឃ័​រ​រី​។ លោកស្រី​GINA RAIMONDO គឹ​ជា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ទី​៤ ដែល​មក​កាន់​ប្រទេស​ចិន រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ លោកស្រី​ជួប​ពិភាក្សា​នា​ថ្ងៃ​ទី​២៨​សីហា ជាមួយ​សម​ភាគី​ចិន​លោក​វ៉ាង​វេន​តា​វ​។ នេះ​បើ​តាម​រូបភាព​របស់​ទូរទស្សន៍​រដ្ឋ​ចិន​CCTV​។

រដ្ឋមន្ត្រី​ពា​ណិ​ជ្ច​កម្ម​ចិន​គូសបញ្ជាក់​នា​ឱកាស​ជួប​គ្នា​នោះ​ថា នេះ​ជា​ក្ដី​រីករាយ​ដ៏​ធំធេង​ដែល​ចាប់ផ្ដើម​ការ​ចរចា​គ្នា​នោះ​ជាមួយ​លោកស្រី ដើម្បី​សម្របសម្រួល​គ្នា​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។

ទស្សនកិច្ច​នេះ​របស់​លោកស្រី​GINA RAIMONDO ដែល​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣០​សីហា កើត​មាន​ពេល​ដែល​មហាអំណាច​ពិភពលោក​ទាំង​២ ប៉ុនប៉ង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កាត់​បន្ថយ​ភាព​តានតឹង​ទ្វេភាគី​។

ចំណែក​ក្រសួងពាណិជ្ជកម្ម​ចិន​វិញ​ធ្លាប់​អះអាង​ថា នឹង​ប្រាប់​ដល់​លោកស្រី​រដ្ឋមន្ត្រី ពាណិជ្ជកម្ម​អា​មេ​រិ​ក​ពី​ការ​ប្រួ​យ​បារម្ភ នានា​របស់​ខ្លួន​ដោយ​សង្ឃឹមលើ​ការ​ពិភាក្សា​គ្នា​ដោយ​ស៊ី​ជម្រៅ លើ​ដំណោះស្រាយ​ទំនាស់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ