អ៊ុយក្រែនបាត់បង់អ្នកបើកយន្តហោះ៣នាក់ ក្នុងនោះម្នាក់ជាវីរៈបុរស
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀហ្សេឡេនស្គីថ្លែងកាលពីថ្ងៃទី២៧សីហា
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀហ្សេឡេនស្គីថ្លែងកាលពីថ្ងៃទី២៧សីហា
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀហ្សេឡេនស្គីថ្លែងកាលពីថ្ងៃទី២៧សីហា ចាត់ទុកឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី២៦សីហាថា ជាគ្រោះមហន្តរាយលើអាកាសមួយ។ អ្នកបើកយន្តហោះ៣នាក់បានស្លាប់ក្នុងការបុកគ្នារវាងយន្តហោះហ្វឹកហ្វឺន២គ្រឿង នៅភាគខាងលិចក្រុងគៀវ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ ម្នាក់គឹលោកANDRYI PILSHYKOVដែលគេចាត់ទុកជាវីរៈបុរសនៃសង្គ្រាម។
គេស្គាល់ច្បាស់ក្រោមរហ្សសនាមថា JUICE លោកANDRYI PILSHYKOV ជាអ្នកបើកយន្តហោះប្រដេញមួយរូបអាយុ២៩ឆ្នាំ។ ខាងផ្នែកគមនាគមន៍របស់កងទ័ពអ៊ុយក្រែន ជារឿយៗតែងហៅរូបលោកថា ជាកំពូលអ្នកមានទេពកោសល្យ។ ការសរសើរចំពោះរូបលោកទទួលបានតាំងពីចាប់ផ្ដើមសង្គ្រាម ដោយលោកបានបើកយន្តហោះប្រដេញ ទោះជាធុនចាស់ៗ ការពារក្រុងគៀវ។ លោកទទួលបានមេដាយលំដាប់អ្នកក្លាហាន។
យោងតាមកាសែតអង់គ្លេសTHE GUARDIAN ថា ក្នុងពេលមកបំពេញទ ស្សនកិច្ចមួយនៅក្រុងវ៉ាសិុនតោន អ្នកបើកយន្តហោះរូបនេះ បានធ្វើយុទ្ធនាការមួយដើម្បីឲ្យបណ្ដាយន្តហោះចម្បាំងនិងគ្រឿងឧបករណ៍ត្រូវបានបញ្ជូនមកឲ្យប្រទេសលោក ជួយទ្រទ្រង់ដល់សង្គ្រាម។ ក្នុងពេលចូលរួមធ្វើសមយុទ្ធមួយជាមួយបណ្ដាអ្នកបើកយន្តហោះលោកខាងលិច លោកទទួលបានការសរសើរថា ជាអ្នកបើកយន្តហោះជំនាញបំផុតដោយលោកថាលោកមិនផឹកស្រាឡើយ។
លោកជាអ្នកបើកយន្តហោះដែលទទួចឲ្យសម្ព័ន្ធមិត្តផ្ដល់ដល់អ៊ុយ្រែនបណ្ដាយន្តហោះប្រដេញធុនF-16។ ដាណឺម៉ាក់ ហូលង់និងន័រវែស នាពេលថ្មីៗនេះសន្យាផ្ដល់យន្តហោះធុននោះដល់ក្រុងគៀវ។ ចំណែកប្រទេសជាច្រើនក្នុងនោះមានសហរដ្ឋអាមេរិក នឹងជួយបណ្ដុះបណ្ដាលអ្នកបើកយន្តហោះអ៊ុយក្រែនក្នុងការបើកយន្តហោះធុននេះ៕
ចែករំលែកព័តមាននេះ