ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្រាក​ស្រា​ន្ត​​! ភាគហ៊ុន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​របស់​ចិន ធ្លាក់​ចុះ​៨០%

8 ខែ មុន

ចិន ៖ ភាគហ៊ុន​ក្រុមហ៊ុន Evergrande ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​របស់​

ចិន ៖ ភាគហ៊ុន​ក្រុមហ៊ុន Evergrande ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​ប្រហែល​៨០% ខណៈ​ដែល​ពួក​គេ​បាន​ចាប់ផ្តើម​ការ​ជួញដូរ​នៅ​ហុងកុង​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លះ​ចុង​ក្រោយ​។

ភាគហ៊ុន​របស់ Evergrande បាន​បាត់បង់​ច្រើន​ជាង​៩៩% នៃ​តម្លៃ​របស់​ខ្លួន​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ ពោល​គឺ​ចាប់តាំងពី​ទីក្រុង​ប៉េ​កាំ​ង​បង្ក្រាប និង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ក្រុមហ៊ុន​អចលនទ្រព្យ​។

បច្ចុប្បន្ន Evergrande គឺជា​ចំណុចកណ្តាល នៃ​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ ដែល​កំពុង​គំរា.មកំហែង​ដល់​សេដ្ឋកិច្ច​របស់​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប​ទី​២ របស់​ពិភពលោក​។ កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ ក្រុមហ៊ុន​នេះ បាន​បង្ហាញ​អំពី​ការ​ខាតបង់​ចំនួន​៣៣​ពាន់​លាន​យន់ ដែល​ស្មើនឹង ៤.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​នេះ​។ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ក្នុង​ឯកសារ​មួយ ទៅ​កាន់​ផ្សារ​ហ៊ុន​ហុងកុង​ថា «​នាយក​ក្រុមហ៊ុន​បាន​ចាត់វិធានការ​មួយ​ចំនួន ដើម្បី​កែ​លម្អ​ស្ថានភាព​សាច់ប្រាក់​ងាយស្រួល និង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​»​។

ក្រុមហ៊ុន​បាន​បន្ថែម​ថា ប្រាក់​ចំណូល​របស់​ខ្លួន សម្រាប់​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បាន​កើនឡើង ៤៤% នៅ​ក្នុង​តម្លៃ ១៧.៦​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​ទោះជា​យ៉ាងណា ស្តុក​សាច់ប្រាក់​បាន​ធ្លាក់​ចុះ ៦.៣% ក្នុង​រយៈពេល​ដូច​គ្នា ខណៈ​ភាគហ៊ុន​របស់ Evergrande ត្រូវ​បាន​ផ្អាក​ពី​ការ​ជួញដូរ ចាប់តាំងពី​ខែមីនា​ឆ្នាំ​មុន​។ កាលពី​ដើមខែ​នេះ ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​ការពារ​ក្ស័យធន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ខ្លួន នៅ​ទីនោះ​។

បញ្ហា​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន បាន​បន្ថែម​ការ​ព្រួយបារម្ភ​អំពី​ការ​ងើបឡើង​វិញ ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ ប្រទេស​ចិន​បាន​កាត់​បន្ថយពន្ធ​ចំនួន ០.១% លើ​ការ​ជួញដូរ​ភាគហ៊ុន ដើម្បី​ជំរុញ​ទីផ្សារ​មូលធន និង​ជំរុញ​ទំនុកចិត្ត​វិនិយោគិន​។ ការ​ផ្លាស់​ប្តូរ​នេះ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ធនាគារកណ្តាល​ចិន បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដ៏​សំខាន់​របស់​ខ្លួន​ជា​លើក​ទី​២ នៅ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ ដែល​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ និង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​។

ក្រុមហ៊ុន Evergrande ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​លក់ដាច់​បំផុត​របស់​ប្រទេស​ចិន បាន​ជំពាក់​បំណុល​ច្រើន​ជាង ៣០០​ពាន់​លាន​ដុល្លារ​។ ការ​ជាប់​បំណង​ដ៏​មហាសាល​នេះ គឺ​នៅ​ក្នុង​គោល​ពង្រីក​វិសាលភាព​របស់​ខ្លួន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​។

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នឹង​កំពុងធ្វើការ ដើម្បី​ចរចា​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​របស់​ខ្លួន ជាមួយនឹង​ម្ចាស់បំណុល បន្ទាប់​ពី​ខកខាន​ក្នុង​ការ​សងបំណុល​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ