ផ្ទះ២ខ្នងត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានករណីគ្អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបានរងការ
ខេត្តព្រះសីហនុ ៖ មានករណីគ្អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបានរងការ
ខេត្តព្រះសីហនុ ៖ មានករណីគ្អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបានរងការខូចខាតទាំងស្រុង ចំណែកផ្ទះខ្លះទៀតនៅក្បែរគ្នានោះរងផលប៉ះពាល់ផងដែរ ក្នុងហេតុការណ៍នេះដែរ ក៏បណ្ដាលឱ្យម្ចាស់ផ្ទះវ័យចំណាស់ម្នាក់រងរបួសខ្នងផងដែរ ។
ករណីអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិប្រហិត (ក្រោយសុខសាន្ត) ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញមានផ្សែងហុយចេញពីផ្ទះខាងក្រោយ ។ ភ្លាមនោះ គាត់បានប្រាប់អ្នកជិតខាងមកជួយយកសម្ភារៈមកពន្លត់ និងបង្កឱ្យមានការភ្ញាក់ផ្អើល ដោយអ្នកខ្លះរកបំពុងពន្លត់អគ្គិភ័យខ្លះទៀតយកទឹកមកជួយចាក់ពន្លត់ និងទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីជួបជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ។
យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១- ឈ្មោះ អ៊ួក ស៊ិន ភេទស្រី អាយុ៧០ឆ្នាំ ប្រភេទសំណង់ថ្មក្រោមឈើលើ មានទំហំ៨ម៉ែត្រ×១០ម៉ែត្រ ឆេះខូចខាតទាំងស្រុង និងម្ចាស់ផ្ទះរងគ្រោះទី២-ឈ្មោះ ជា បុត្រថា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ប្រភេទសំណង់ថ្មក្រោមឈើលើ មានទំហំផ្ទះ៧ម៉ែត្រ×៩ម៉ែត្រ ឆេះខូចខាតទាំងស្រុង ។
សមត្ថកិច្ចសន្និដ្ឋានជាបឋមថា មូលហេតុអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមបច្ចេកទេស ។ ហេតុការណ៍នេះមានអ្នករងរបួសស្រាលម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ។
របាយការណ៍ដដែលបញ្ជាក់ថា ករណីខាងលើនេះ កម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ហើយអគ្គិភ័យត្រូវបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ៕
ចែករំលែកព័តមាននេះ