ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែដេរខោអាវសុខៗ ស្រាប់តែភ្លើងឆេះបុគ្គលិករត់ប្រសាច នៅហាងលក់សម្លៀកបំពាក់កីឡានៅគល់ស្ពានអាកាសផ្សារដីហុយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​លក់​សម្លៀក​បំពាក់​កីឡា​យីហោ «N1 Sport»​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ បណ្តាល​អោយ​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​ដេរ រួម​មាន ៖ ម៉ាស៊ីនដេរ​ចំនួន​២០ គ្រឿង…

រាជធានី​ភ្នំពេញ ៖ ហាង​លក់​សម្លៀក​បំពាក់​កីឡា​យីហោ «N1 Sport»​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ បណ្តាល​អោយ​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​ដេរ រួម​មាន ៖ ម៉ាស៊ីនដេរ​ចំនួន​២០ គ្រឿង ម៉ាស៊ីនត្រជាក់​២​គ្រឿង និង​ក្រណាត់​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ខណៈ​ពេល​ដែល​ជាង​ផ្សារ​ដែក​ធ្លាក់​ផ្កាភ្លើង​លើ​ក្រណាត់ ។

ករណី​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ នៅ​ណុ​ចហាង​ខាងលើ ស្ថិត​នៅផ្ទះ​លេខ​៤៧ តាម​មហា​វី​ថី​ភ្នំពេញ​ហាណូយ​(​ផ្លូវ​១០១៩)​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆេះ បន្ទប់​ដេរ​ជាន់​ទី​១ របស់​ហាង​លក់​សម្លៀក​បំពាក់​ខាងលើ ដែល​មាន​ម្ចាស់​ឈ្មោះ ម៉េ​ង សៅ​ណេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ជាង​បាន​ទៅ​ផ្សារ​ដំបូល​នៅ​ជាន់​ទី​១ ដែល​ជា​កន្លែង​ដេរខោ​អាវ ខណៈនោះ​ផ្កាភ្លើង បាន​ធ្លាក់​ទៅ​លើ​កម្ទេច​ក្រណាត់​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម និង​បង្ក​អោយ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​នាំ​គ្នា​រត់​ចេញ​ប្រសាច​និង​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​មក​ជួយ ។

តាម​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​២​រថយន្ត ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ។ អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​សម្ភារៈ​មួយ​ចំនួន រួម​មាន ៖ ម៉ាស៊ីនដេរ​ចំនួន​២០​គ្រឿង ម៉ាស៊ីនត្រជាក់​២​គ្រឿង និង​ក្រណាត់​មួយ​ចំនួន​រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​បាន​ឆេះ​រាលដាល់​ទៅ​កន្លែង​តាំង​លក់​ខោអាវ​លក់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ