ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតភ្លើងបំពក់គោ ស្រាប់តែឆេះពំនូកចំបើងផ្អើលដល់សមត្ថកិច្ច

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ឆាបឆេះ​ពំនូកចំបើង​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥ នៅ​ភូមិ​កណ​ប់ ឃុំ​ស្ក​ក្រាម ស្រុក​ស្វាយចេក…

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​ឆាបឆេះ​ពំនូកចំបើង​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥ នៅ​ភូមិ​កណ​ប់ ឃុំ​ស្ក​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ៖ ម្ចាស់​ពំនូកចំបើង​ឈ្មោះ ជុំ រិ​ទ្ធិ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ព្រឿ​ង សុ​ភឿ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កណ​ប់ ឃុំ ស្ក​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពី​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ជំនាញ​អធិការដ្ឋាន​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​០១​គ្រឿង និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចុះ​ជួយ​អន្តា​គម​ន៍​ពន្លត់​ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​មាន​រថយន្ត​ដឹក​ទឹក​លក់ ដោយ​ប្រើប្រាស់​ទឹក​អស់​០១​រថយន្ត និង​១០​ធុង​(​ធុង​ឡាន​ដឹក​ទឹក​លក់​) ភ្លើង​បាន​រលត់​ទាំង​ស្រុក នៅ​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក ។

ចំពោះ​មូលហេតុ បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ដុត​ភ្លើង​ភ្នក់ ភ្លើង​គោ មិន​ប្រយ័ត្ន​ក៏​ឆេះ​រាល​ទៅ​ពំនូកចំបើង តែ​មិន​បង្ក​ឲ្យ​ឆាបឆេះ​ដល់​ផ្ទះ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ