ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ទើប​បើក​ព្រំដែន​ឱ្យ​ជនជាតិ​ខ្លួន​នៅ​បរទេស វិល​ចូលប្រទេសវិញ​

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៧​សីហា​ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៧​សីហា​ថា ប្រទេស​នេះ​ទើប​បើក​ព្រំដែន​ឲ្យ​ជនជាតិ​ខ្លួន​នៅ​បរទេស​ចូល ដែល​ជា​ការ​បន្ធូរបន្ថយ​ថែម​ទៀត​ការ​រិ​ត​ត្បិត​តឹងតែង​បំផុត ចាប់តាំងពី​ឆ្នាំ​២០២០​មក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​​នៃ​កូ​វី​ដ​-១៩​។

KCNA​រៀបរាប់​ថា មជ្ឈមណ្ឌល​បង្ការ​បន្ទាន់ការ​ឆ្លង​រាលដាល​ជំងឺ​របស់​រដ្ឋ​ប្រកាស​ថា ពលរដ្ឋ​យើង​រស់នៅ​បរទេស ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​វិញ​។ បណ្ដា​អ្នក​វិល​ចូល​ស្រុក​វិញ​នឹង​ត្រូវ​ដាក់ ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន​សុខាភិបាល​សម​ស្រប នៅ​តាម​បណ្ដា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​រយៈពេល​១​ស​ប្ដា​ហ៍​។ ការ​សម្រេចចិត្ត​នោះ​ត្រូវ​បាន​ធ្វើ មក​ពី​មានការ​កែ​លម្អ​នៃ​ស្ថានភាព​ឆ្លង​លើ​ពិភពលោក​។

កូរ៉េ​ខាងជើង​បាន​បិទ​ព្រំដែន​ពី​ដើមឆ្នាំ​២០២០​មក ដើម្បី​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ តែ​មាន​សញ្ញា​កាន់តែ​ច្រើន​បង្ហាញ​ថា​ប្រទេស​នេះ កំពុង​ដើរ​ឆ្ពោះទៅ​រក​ការ​បើក​ប្រទេស​ឡើង​វិញ​។

ក្រោយ​ផ្អាក​អស់​ពេល​៣​ឆ្នាំ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កូរ៉េ​ខាងជើង​AIR KORYO បាន​បើក​ការ​ហោះហើរ​ពា​ណិ​ជ្ច​កម្ម​អន្តរជាតិ​ឡើង​វិញ​។ កាលពី​ស​ប្ដា​ហ៍​មុន​ក្រុង​កីឡាអត្តពលកម្ម​កូរ៉េ​ខាងជើង​១​ក្រុម បាន​ចេញ​ទៅ​ប្រកួត​តៃ​ក្វា​ន់​ដូ​នៅ​កា​ហ្សា​ក់​ស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ