ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក ជួបគ្រោះអកុ​សល​លើ​កោះ​ដាច់ស្រយាល​មួយ

1 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ប្រកាស​ថា ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​៣​

ប្រទេស​អូស្ត្រាលី ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ប្រកាស​ថា ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​៣​នាក់​បាន​ស្លា.ប់​ពេល​យន្តហោះ​ធុន​ OSPREY​ របស់​ពួក​គេ ធ្លាក់​កាលពី​ថ្ងៃ​ទី​២៧​ សីហា​ លើ​កោះ​ត្រូ​ពី​កាល់​ដាច់​ស្រយាល​មួយ​ភាគ​ខាងជើង​អូស្ត្រាលី​។

មាន​មនុស្ស​សរុប​២៣​នាក់​ក្នុង​យន្តហោះ​នេះ ដោយ​៣​នាក់​ត្រូវ​ស្លា.ប់​ និង​៥​នាក់​ទៀត​រង​របួស បញ្ជូន​ទៅ​មន្ទីរពេទ្យ​ROYAL DARWIN HOSPITAL​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​រូប​នេះ ក្នុង​សេចក្ដី​ប្រកាស​មួយ​។ អ្នក​ទទួលខុសត្រូវ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​បន្ត​ថា គ្រោះថ្នាក់​នេះ​កើត​មាននៅ​លើ​កោះ​MELVILLE នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។ យន្តហោះ​អាច​ចុះ​ត្រង់​ឡើង​ត្រង់​ដូច​ឧ​ទ្ធ​ម្ភា​គ​ចក្រ​នេះ ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​ PREDATORS RUN ជា​សមយុទ្ធ​រួម​រវាង​កងទ័ព​អា​មេ​រិ​ក​និង​កងទ័ព​អូស្ត្រាលី​។ មហាអំណាច​ទាំង​២​បាន​រួម​សហការ​គ្នា​ខាង​យោធា​ពិសេស​មក​ពី​ការ​កើនឡើង​នៃ​កម្លាំងយោធា​ចិន​ក្នុង​ដែនទឹក​តំបន់​។

ប្រតិបត្តិការ​សង្គ្រោះ​ពិតជា​ស្មុ​គ្រ​ស្មាញ ដោយ​កោះ​នោះ​ស្ថិត​នៅ​ដាច់​ស្រយាល​និង​មាន​ប្រជាជន​តិច​បំផុត​។ អាជ្ញាធរ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​បន្ត ហើយ​ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​កំណត់​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ​។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ANTHONY ALBANESE ចាត់​ទុក​គ្រោះថ្នាក់​នោះ​ថា​ជា​សោកនា.ដកម្ម​មួយ​និង​គួរ​ឲ្យ​សោកស្ដាយ​។

តាម​ទូរទស្សន៍​CNN​ថា រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​យន្តហោះ​ធុន​OSPREY​ជួប​គ្រោះថ្នាក់​ជា​ច្រើន​។ សរុប​យន្តហោះ​ធុន​នេះ​ដល់​១៣​គ្រឿង​បាន​ធ្លាក់ ចាប់តាំងពី​ឧប្បត្តិហេតុ​ដំបូង​ថ្ងៃ​ទី​២០​កក្កដា​ឆ្នាំ​១៩៩២​មក ជាមួយ​ការ​ធ្លាក់​២​គ្រឿងក្នុង​១​ឆ្នាំ នា​ឆ្នាំ​២០០០ ឆ្នាំ​២០១២ ឆ្នាំ​២០១៧​និង​ឆ្នាំ​២០២២​។ ការ​ធ្លាក់​ទាំងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ច្រើន​សិប​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ