រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់អាយុ៦៦ឆ្នាំម្នាក់មានឈ្មោះ សំប៊ុន យ៉ានី ដែលត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព ក្រោយពីជាប់ពាក់ព័ន្ធករណីលួ.ចប្រាក់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាង២០ម៉ឺនដុល្លារអាមេរិក នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានធ្វើការបំភ្លឺជូនសាធារណជនឲ្យបានជ្រាប ខណៈមានសារព័ត៌អនឡាញមួយចំនួនបង្ហោះនៅលើបណ្តាញសង្គមផ្សាយពីភាពមិនពិតចំពោះរូបគាត់នៅចំណុចមួយចំនួន។

អ្នកស្រី សំប៊ុន ដែលមានវ័យ៦៦ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកឱ្យដឹងថា «រូបគាត់បានបម្រើការងារនៅអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាច្រើនឆ្នាំមកហើយ មូលហេតុដែលនាំឲ្យគាត់ប៉ះពាល់ថវិការបស់អង្គការ គឺដោយសារតែគាត់មានជំងឺប្រចាំកាយ ហើយណាមួយគាត់ខ្វះខាតថវិការផងនោះ ទើបគាត់ត្រូវការខ្ចីប្រាក់របស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាបន្តបន្ទាប់ រហូតទៅដល់ជាង២៥ម៉ឺនដុល្លារអាមេរិក ហួសពីគ្មានសមត្ថភាពក្នុងការសងទៅវិញ។
ស្ត្រីវ័យចំណាស់ សំប៊ុន បានប្រាប់បន្តទាំងភ្នែកទៀតថា ពាក់ព័ន្ធទៅនឹងព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយថា បន្ទាប់ពីរូបគាត់ប្រព្រឹត្តបទល្មើសរឿងជំពាក់លុយអង្គការជាង២០ម៉ឺនដុល្លារអាមេរិក ហើយបានរត់គេចខ្លួនជាច្រើនឆ្នាំ មិនព្រមចូលទៅដោះស្រាយនៅប្រព័ន្ធតុលាការ វាជារឿងមិនពិតនោះទេ ។ រឿងពិតតុលាការបានផ្ដន្ទាទោសរូបគាត់រួចហើយ ដាក់ពន្ធនាគារកំណត់១ឆ្នាំ ប៉ុន្តែទោសនោះ ត្រូវព្យួរសាកល្បងទាំងស្រុង។ បន្ទាប់ពីរូបគាត់គ្មានលទ្ធភាពសងបំណុល ដែលបានលួ.ច និងខ្ចីប្រាក់ចំនួនជាង២៥ម៉ឺនដុល្លារអាមេរិក អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក៏បានដាក់ពាក្យបណ្ដឹងគាត់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយដែរ រហូតរូបគាត់ជាចុងចម្លើយ បានចូលឆ្លើយបំភ្លឺ និងធ្វើការដោះស្រាយតាមប្រព័ន្ធតុលាការតាមនីតិវិធី ។
នេះសបញ្ជាក់ឲ្យឃើញថា គាត់ពុំមានការគេចវែស ឬគេចខ្លួនទៅណាទេ រហូតដល់សាលាដំបូងរាជធានីភ្នំពេញ លើកយកសំណុំរឿងនេះ មកបើកសវនាការជាសាធារណៈ និងបានសម្រេចផ្ដន្ទាទោសរូបគាត់ដាក់ពន្ធនាគារកំណត់១ឆ្នាំ ប៉ុន្តែទោសត្រូវព្យួរសាកល្បងទាំងស្រុង ដោយសារតែរូបគាត់មានវ័យចំណាស់ មានជំងឺប្រចាំកាយ និងត្រូវចិញ្ចឹមកូនចៅនៅជាមួយថែមទៀតផង ហើយរូបគាត់ក៏បានសងសំណងទៅអង្គការចំនួន៥ម៉ឺនដុល្លារអាមេរិកដែរ និងមានឆន្ទៈក្នុងការសងសំណងទៅអង្គការជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពដែលគាត់មាន ។
សាលក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចយ៉ាងដូច្នេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនសុខចិត្តក៏បានប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីបង្ខំឲ្យគាត់សងសំណងរដ្ឋប្បវេណី និងជាប់ពន្ធនាគារ តែក្រោយពីសាលាឧទ្ធរណ៍បានពិនិត្យលើអង្គហេតុ និងអង្គច្បាប់សាលាឧទ្ធរណ៍បានសម្រេចផ្តន្ទាទោសបន្ថែមទៅលើរូបគាត់ចំនួន១ឆ្នាំទៀត (ពោលគឺ២ឆ្នាំ) ប៉ុន្តែទោសនោះក៏ត្រូវបានព្យួរសាកល្បងដែរ ដោយលើកហេតុផលដូចសាលាដំបូងរាជធានីភ្នំពេញដែរ ។

បន្ទាប់ពីសាលដីកាសាលាឧទ្ធរណ៍សម្រេចដូច្នេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កើតទុក្ខមិនសុខចិត្តក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូល ដោយបានស្នើសុំមិនឲ្យរូបគាត់ដែលជាជនជាប់ចោទរស់នៅក្រៅឃុំទេ ប៉ុន្តែតុលាការពូលបានសម្រេចថា ការស្នើសុំនេះ ពុំមានលក្ខណៈត្រឹមត្រូវតាមគគិយុត្ត ។
រហូតមកដល់ពេលនេះ គាត់នៅតែទទួច និងសំណូមពរទៅកាន់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា គាត់មិនរត់គេចខ្លួនទៅណាទេ ហើយគាត់នឹងព្យាយាមដោយឆន្ទៈ ក្នុងការសងបំណុលទៅអង្គការតាមលទ្ធភាពដែលគាត់មានក្នុង១ខែចំនួន១០០ដុល្លារអាមេរិក ឬច្រើនជាងនេះ ។ ហើយក៏បានថ្លែងអរគុណទៅកាន់ប្រព័ន្ធតុលាការ ដែលបានសម្រេចដោះលែងរូបគាត់ឲ្យមានសេរីភាពវិញ ដើម្បីមើលថែកូនចៅ ដោយរស់នៅក្នុងពេលវេលាចុងក្រោយ ដើម្បីដោះបំណុលទៅឲ្យអង្គការនោះ។
រហូតមកដល់ពេលនេះ ស្ត្រីវ័យចំណាស់ឈ្មោះ សំប៊ុន យ៉ានី អាយុ៦៦ឆ្នាំ នៅតែទទួច និងសំណូមពរទៅកាន់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា គាត់មិនរត់គេចខ្លួនទៅណាទេ ហើយគាត់នឹងព្យាយាមដោយឆន្ទៈក្នុងការសងបំណុលទៅអង្គការតាមលទ្ធភាពដែលគាត់មានក្នុង១ខែចំនួន១០០ដុល្លារអាមេរិក ឬច្រើនជាងនេះ ។ ហើយក៏បានថ្លែងអំណរអរគុណទៅកាន់ប្រព័ន្ធតុលាការ ដែលបានសម្រេចដោះលែងរូបគាត់ឲ្យមានសេរីភាពវិញ ដើម្បីរស់នៅក្នុងពេលវេលាចុងក្រោយ ដើម្បីដោះបំណុលទៅឲ្យអង្គការនោះ។
គួររំលឹកថា ៖ តុលាការ បំភ្លឺករណីសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ដែលលួចលុយជំនួយរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ៕
ចែករំលែកព័តមាននេះ