ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​នៅ​រដ្ឋ​ផ្ល​រី​ដា​ ស្លា.ប់​​៣នាក់​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​រាយការណ៍​ថា ការ​បា.ញ់ប្រហារ​មួយ​បណ្ដាល​ឲ្យ​ស្លា.ប់​ជន​ស្បែក​ខ្មៅ​៣​

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​រាយការណ៍​ថា ការ​បា.ញ់ប្រហារ​មួយ​បណ្ដាល​ឲ្យ​ស្លា.ប់​ជន​ស្បែក​ខ្មៅ​៣​នាក់ កាលពី​ថ្ងៃ​ទី​២៦​ សីហា​ ក្នុង​ហាង​មួយ​នៃ​ទីក្រុង​JACKSONVILLE រដ្ឋ​ផ្ល​រី​ដា មុន​ពេល​ជន​នោះ​ធ្វើ​អត្តឃាត​គឹ​បណ្ដាល​មក​ពី​ការ​ចងកំហឹ.ង​ពូជសាសន៍​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​២៧​សីហា​របស់​AFP​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​ប៉ូ​លិ​ស​ក្រុង​JACKSONVILLE លោក​TK WATERS វាយតម្លៃ​ថា មូលហេតុ​ប្រកាន់ពូជសាសន៍​នៃ​ការ​បា.ញ់ប្រហារ​នោះ​គឹ​ច្បាស់​ណាស់​។ បណ្ដា​ភស្ដុ​តាង​បន្សល់​ទុក​ដោយ​ខ្មា.ន់កាំភ្លើ.​ង​មាន​អាយុប្រមាណ​ជា​២០​ឆ្នាំ​ជា​ជន​ស្បែក​ស បង្ហាញ​ពី​គំនិត​ចងកំហឹង​ពូជសាសន៍​។ រូប​ឆ្កាង​ត្រូវ​បាន​ជន​នោះ​គូរ​នៅ​លើ​កាំភ្លើ.ង​១​ដើម​របស់​គេ​។ ជន​នោះ​មាន​កាំភ្លើ.ង​វា.យលុក​១​ដើម​និង​កាំភ្លើ.ងខ្លី​១​ដើម​ទៀត បាន​បា.ញ់ប្រហារ​ក្នុង​ហាង​មួយ​របស់​ក្រុមហ៊ុន​DOLLAR GENARAL សម្លា.ប់​បុរស​២​នាក់​និង​នារី​ម្នាក់ មុន​ពេល​បា.ញ់​សម្លា.ប់​ខ្លួនឯង​។

តាម​បូ​លិ​ស​ថា​ជន​នោះ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​។ ការ​បា.ញ់ប្រហារ​កើត​មាននៅ​ជិត​សាកលវិទ្យាល័យ​EDWARD WATERS ដែល​ជា​ប្រវត្តិសាស្ត្រ​មាន​និស្សិត​ជា​ជន​ស្បែក​ខ្មៅ​ភាគច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ