ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរប្រកាសពីចំនួន​​អ្នក​បា.ត់​ខ្លួន​ជិត​​​៤០០​នាក់ ក្នុង​សោកនា.ដ​កម្ម​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ហា​វ៉ៃ​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​កោះ​ហា​វ៉ៃ​អា​មេ​រិ​កបាន​ចេញផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បា.ត់​ខ្លួន​៣៨៨​នាក់

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​កោះ​ហា​វ៉ៃ​អា​មេ​រិ​កបាន​ចេញផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បា.ត់​ខ្លួន​៣៨៨​នាក់ ក្រោយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត បំផ្លាញ​ស្ទើរ​ទាំងស្រុង​ទីក្រុង​មួយ​នៅ​លើ​ប្រជុំ​កោះ​នោះ​។

ភ្លើង​ឆេះ​ព្រៃ​កាលពី​ជាង​២​ស​ប្ដា​ហ៍​មុន បាន​សម្លា.ប់​មនុស្ស​យ៉ាងតិច​១១៥​នាក់​នៅ​លើ​កោះ​MAUI ជា​កោះ​មួយ​នៃ​ប្រជុំ​កោះ​ហា​វ៉ៃ​។ លើ​កោះ​នោះ​ទីក្រុង​មួយ​គឺ​ទីក្រុង​ទេសចរណ៍​LAHAINA រង​ការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង ដោយ​ក្រៅពី​មនុស្ស​ស្លា.ប់​ដែល​រក​ឃើញ​មនុស្ស​ច្រើន​នាក់​នៅ​តែ​បា.ត់​ខ្លួន បណ្ដាល​ឲ្យ​លេច​ពាក្យ​ចចាមអារ៉ាម​នានា​ ។

ជាមួយ​ការ​ចេញផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បា.ត់​ខ្លួន​នេះ អាជ្ញាធរ​សង្ឃឹម​លើ​ការ​ជឿនលឿន ក្នុង​ការ​រុករក​ដើម្បី​កំណត់ ទំហំ​ពិតប្រាកដ​នៃ​សោក​នា​.ដកម្ម​នោះ​។ មុន​នេះ​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក​ SFBI បាន​លើក​ពី​ចំនួន​អ្នក​បា.ត់​ខ្លួន​ថា​ មាន​ដល់​ទៅ​១១០០​នាក់​។ ចំនួន​នោះ​ក្រោយ​បាន​បញ្ចុះ​មក​នៅ​ត្រឹម​៣៨៨​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ