ប្រធានាធិបតីប្រទេសអ៊ូហ្កង់ដាលែងឱ្យនាំចូលខោអាវជជុះដែលលោកចាត់ទុកជារបស់ខ្មោ.ច
ប្រធានាធិបតីអ៊ូហ្កង់ដាសម្រេចហាមឃាត់ការនាំខោអាវជជុះដែលបន្សល់ទុកពីអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខហើយយកទៅឱ្យប្រជាជនអ៊ូហ្កង់ដាពាក់ជាបន្តទៀត។ លោកបានលើកហេតុផលថាបើអនុញ្ញាតតទៅទៀត, វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកាត់ដេរសំលៀកបំពាក់នៅក្នុងស្រុក។ ម៉្យាងទៀត ខោអាវទាំងនេះជារបស់ខ្មោច។ មិនខុសពីបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកដទៃទៀតនោះទេ, អ៊ូហ្កង់ដាមានទម្លាប់នាំចូលខោអាវជជុះពីប្រទេសដទៃ។ អ្នកខ្លះចូលចិត្តស្លៀកពាក់ខោអាវប្រភេទនេះព្រោះវាមានតម្លៃថោក។ ប៉ុន្តែអ្វីៗចាប់ផ្ដើមប្រែប្រួលនៅពេលរោងចក្រកាត់ដេរក្នុងស្រុកត្អូញត្អែរថាខោអាវជជុះវាយលុកទីផ្សារខ្លាំងពេក ធ្វើឱ្យខោអាវថ្មីៗលក់លែងដាច់។…
ចែករំលែកព័តមាននេះ