ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្រូ​ន​អ៊ុយ​ក្រែ​ន​ជាង​​​៤០​គ្រឿង ត្រូវ​រុ​ស្ស៊ី​​បា.ញ់​ទម្លាក់​​នៅ​គ្រី​មេ

8 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេសរុ​ស្ស៊ី​អះអាង​នា​ថ្ងៃ​ទី​២៥ សីហា ថា បាន​បា.ញ់​ទម្លាក់

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេសរុ​ស្ស៊ី​អះអាង​នា​ថ្ងៃ​ទី​២៥ សីហា ថា បាន​បា.ញ់​ទម្លាក់ដ្រូ​ន​​អ៊ុយ​ក្រែ​ន​៤២​គ្រឿង នៅ​គ្រី​មេ​ដោយ​ចាត់​ទុក​ថា នោះ​ជា​ការ​វា.យប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដ៏​កម្រ​មួយ​ប្រឆាំង​ឧបទ្វីប​នោះ ដែល​រុ​ស្ស៊ី​​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤ ។

តាម​តេ​ឡេ​ក្រាម​ក្រសួង​នោះ​និយាយ​ថា ដ្រូ​ន​៩​គ្រឿង​ត្រូវ​បាន​បា.ញ់​ទម្លាក់ ដោយ​កងការពារ​អាកាស​គ្រី​មេ ហើយ​ដ្រូ​ន​៣៣​គ្រឿង​ទៀត​កម្ទេចដោយ​មធ្យោបាយ​សង្គ្រាម​អេ​ឡិច​ត្រូ​និក ហើយ​ធ្លាក់​មុន​ពេល​ហោះ​មក​ដល់​គោលដៅ ។ ក្រសួង​នោះ​មិន​បាន​ផ្ដល់​ភាព​លម្អិត​ពី​ការ​ខូចខាត​ឬ​ក៏ជន​រង​គ្រោះ​ឡើយ ក្រោយ​ការ​បំផ្លាញ​ដ្រូ​ន​ទាំងនេះ ។ អភិបាលក្រុង​សេ​បា​ស្តូ​ប៉ូ​ល​ទីប្រជុំជន​គ្រី​មេលោក​មី​ខា​អ៊ី​ល​រ៉ា​ស្វូ​ហ្សា​អ៊ី​យេ​វ​រាយការណ៍​នា​ពេល​មុន​នេះ​ថា ដ្រូ​ន​ជា​ច្រើន​ត្រូវ​បា.ញ់​ទម្លាក់ ក្នុងដែនទឹក​ឧបទ្វីប​គ្រី​មេ ត្រង់​កន្លែង​ស្ថិត​នៅ​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទីក្រុង​សេ​បា​ស្តូ​ប៉ូ​ល​មាន​កំពង់​ផែ​របស់​កង​នាវាចរណ៍​សមុទ្រ​ខ្មៅ​រុ​ស្ស៊ី​ ។

អ៊ុយ​ក្រែ​ន​បាន​សរសើរ​កាលពី​ថ្ងៃ​ទី​២៤ សីហា ដល់​ប្រតិបត្តិការ​មួយ​របស់​កង​កុំម៉ង់ដូ​ខ្លួន នៅ​គ្រី​មេ ដោយ​បាន​ចូល​ទៅ​លើក​ទង់ជាតិ​អ៊ុយ​ក្រែ​ននៅ​ទីនោះ ជា​ជោគជ័យ​និម្មិត្តរូប​មួយ​ក្នុង​ឱកាស​ទិវា​បុណ្យ​ឯករាជ្យ​របស់​ប្រទេស ព្រោះ​រុ​ស្ស៊ី​តែង​អួតអាង​ថា​ទីនោះ​មិន​អាច​ចូល​ចុះ ។ កាលពី​ថ្ងៃ​ទី២៣ សីហា ផ្នែក​ស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន អះអាង​ពី​ការ​ចូល​ទៅ​បំផ្លាញ​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស​រុ​ស្ស៊ី​​មួយ​នៅ​គ្រី​មេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ