ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​​ចំនួន​៦​ទៀត សុំ​ចូល​ជា​សមាជិក​ក្រុម​ប្រទេស BRICS

1 ឆ្នាំ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ក្នុង​ឆន្ទៈ​របស់ពួក​គេ​ឲ្យ​ទទួល​បាន​ឥទ្ធិពល​លើ​ពិភពលោក ប្រទេស​ទាំង​៥​

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ក្នុង​ឆន្ទៈ​របស់ពួក​គេ​ឲ្យ​ទទួល​បាន​ឥទ្ធិពល​លើ​ពិភពលោក ប្រទេស​ទាំង​៥​ជា​សមាជិក​របស់​ក្រុម​ប្រទេស​BRICS ដែល​មាន​ប្រេ​ស៊ី​ល រុ​ស្ស៊ី​ ចិន ​អាហ្វ្រិកខាងត្បូង និង​ឥណ្ឌា បាន​ព្រមព្រៀង​គ្នា​បើកទ្វារ​ឲ្យប្រទេស​៦​ទៀត​ចូល​ជា​សមាជិក​ថ្មី ។

ប្រទេស​ទាំង​៦​នោះ​មានអ៊ី​រ៉​ង់ អា​ហ្ស​ង់​ទី​ន អេហ្ស៊ី​ប អេ​ត្យូ​ពី អា​រ៉ា​ប៊ី​សា​អូឌីត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់
រួម ។ ប្រទេស​ទាំងនេះ​នឹង​ចូល​ក្នុង​ក្លឹ​ប BRICS ចាប់ពី​ថ្ងៃ​ទី​១​មក​រា ឆ្នាំ​២០២៤​ទៅ ។

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក CYRIL RAMAPHOSA បាន​ថ្លែង​សរសើរ​ថា ជាមួយ​កិច្ចប្រជុំកំពូល BRICS លើក​នេះ​នៅ​ក្រុង​ចូ​ហាន​នេ​ស្បួ​កប្រទេស​លោក ប្លុក​នេះ​ចាប់ផ្ដើម​ទំព័រ​ថ្មី ។ បញ្ហាពង្រីក​​សមាជិក​របស់​ប្លុក​នេះ​ជា​អាទិភាព​មួយរបស់​ខ្លួន​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​១៥ ដែល​បើកធ្វើ​កាល​ពិ​ថ្ងៃ​ទី​២២ សីហា ។ ប្រទេស​ដល់​ទៅ​៤០បាន​ស្នើ​សុំ​ចូល​ជា​សមាជិក​ឬ​បង្ហាញ​ពី​ចេតនា​ចូលរួម ។ តាម​បណ្ដា​មេដឹកនាំ BRICS ថា បែប​នោះបង្ហាញ​ពី​ឥទ្ធិពល​កាន់តែ​ធំ​របស់​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​ងើប​នៅ​លើ​ឆាក​ពិភពលោក​។

ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​ប្រទេស​BRICS ក្លាយជា​ក្រុម​ខ្លាំង​ខាង​សេដ្ឋកិច្ច ជាង​ក្រុមប្រទេស G7 ។ បណ្ដា​ប្រទេស​ជា​សមាជិក BRICS បច្ចុប្បន្ន​តំណាង​ឲ្យ​១​ភាគ​៤​នៃ​ធនធាន​ពិភពលោក ហើយ​តំណាង​ឲ្យ​៤២%​នៃ​ចំនួន​ប្រជាជន​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ