ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី​មាន​ទំនុកចិត្ត​ថា ៤​ឆ្នាំ​បន្ទាប់​នឹង​មានការ​ផ្លាស់​ប្តូរ សម្រាប់​សេដ្ឋកិច្ច​កំពុង​ចុះ​ខ្សោយ

8 ខែ មុន

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ បាន​សន្យា​ថា នឹង​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច ដែល​រង​

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ បាន​សន្យា​ថា នឹង​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ជំរុញ​ប្រាក់​ចំណូល​ប្រជាជន និង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣​។

លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) មហាសេដ្ឋី​អចលនទ្រព្យ មក​ពី​គណបក្ស​ភឿ​ថៃ ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​ពី​សភា កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ ២០២៣ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី​៣០​របស់​ប្រទេស​ថៃ ក្រោយ​ទទួល​ការ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ថៃ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ ២០២៣ កន្លង​ទៅ ដើម្បី​ដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ របស់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

មួយ​ថ្ងៃមុន​ពេល​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ផ្លូវការ លោក ស្រេ​ត​ថា នៅ​ក្នុង​សភា​ថៃ​បាន​រាយការណ៍​ថា សេដ្ឋកិច្ច​ខ្លួន​បាន​កើនឡើង​ត្រឹមតែ ១.៨% ប៉ុណ្ណោះ អំឡុង​ខែមេសា ដល់​ខែមិថុនា បើ​ធៀប​នឹង​ឆ្នាំ​មុន ពោល​គឺ​ទាប​ជាង​ការ​ព្យាករណ៍​កំណើន ៣.១% ដោយ​អ្នក​សេដ្ឋកិច្ច​។

លោក Sethaput Suthiwartnaruput ប្រធាន​ធនាគារកណ្តាល​ថៃ បាន​លើក​ឡើង​ក្នុង​សុន្ទរកថា ដែល​បាន​កត់ត្រា​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា កន្លង​ទៅ ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ជាង​ការ​រំពឹង​ទុក ដែល​ជា​ផ្នែក​សំខាន់​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ប្រទេស​ចិន​។ ការ​ចំណាយ​សរុប​ពី​វិស័យ​ទេសចរណ៍ ក៏​បាន​ធ្លាក់​ចុះ​បន្តិច​ផង​ដែរ ដោយសារ​តែ​ភ្ញៀវ​ទេសចរ​ចិន​តិច​ជាង​ការ​រំពឹង​ទុក​។

ក្រៅពី​ស្រមោល​នៃ​ការ​ធ្លាក់​ចុះ​ដោយ​ប្រទេស​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​ថៃ បំណុល​គ្រួសារ​ខ្ពស់ និង​ការ​កើនឡើង​អត្រា​ការ​ប្រាក់ ក៏​បាន​ធ្វើ​ឱ្យ​មាន​ទម្ងន់​លើ​ការ​ប្រើប្រាស់​ក្នុងស្រុក​ផង​ដែរ​។ ទិន្នន័យ​បង្ហាញ​ថា វិស័យ​ទេសចរណ៍ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ថៃ បាន​គ្រប់គ្រង​ការ​ងើបឡើង​វិញ​ដ៏​រឹង​មាំ បើ​ទោះបីជា​ការ​មក​ដល់ និង​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ទាប​ជាង​កម្រិត​មុន​ការ​រីក​រាលដាល់​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក៏​ដោយ​។

ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា បន្ទាប់​ពី​មាន​រដ្ឋបាល​ចាំផ្ទះ​ជា​ច្រើន​ខែ និង​ការ​ជាប់​គាំង​នយោបាយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សកល​ខែឧសភា រដ្ឋាភិបាល​ថ្មី គួរតែ​ជួយ​ធ្វើ​ឱ្យ​ទីផ្សារ​ដែល​កំពុង​ស្ងប់ស្ងាត់ ត្រឡប់​មករ​កស​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

ស​ន្ទ​ស្សន៍​ភាគហ៊ុន​សំខាន់​របស់​ប្រទេស​ថៃ (.SETI) បាន​កើនឡើង ០.២% កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ប៉ុន្តែ​ប្រាក់​បាត​បាន​ធ្លាក់​ចុះ ០.២% ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ការ​កើនឡើង កាលពី​ថ្ងៃ​ទី​២២ ខែសីហា កន្លង​ទៅ​។

ក្នុង​សុន្ទរកថា​ជា​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី កាលពី​ថ្ងៃ​ទី​២៣ ខែសីហា លោក ស្រេ​ត​ថា បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់​ដំណោះស្រាយ ដើម្បី​ជួសជុល​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ក្នុង​ចំណោម​វិធានការ​ផ្សេង​ទៀត និង​គ្រប់គ្រង​ថវិកា​ប្រកបដោយ​តម្លាភាព​។ បុរស​អ្នក​បាងកក​វ័យ​៦១​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​ថា «​ប្រទេស​ថៃ​ស្ថិត​ក្នុង​ចំណុចប្រសព្វ​ដ៏​សំខាន់​មួយ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ៤​ឆ្នាំ​បន្ទាប់​នឹង​ក្លាយជា​៤​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​»​។

ការ​ដាក់​បញ្ចូល​គ្នា​នូវ​ថវិកាជាតិ​ចំនួន ៣.៣៥​ទ្រី​លាន​បាត ដែល​ស្មើនឹង ៩៥.៩៦​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២៤ នឹង​ក្លាយជា​កិច្ចការ​សំខាន់​មួយ​សម្រាប់​លោក ស្រេ​ត​ថា ដែល​ជា​អ្នកនយោបាយ​ថ្មីថ្មោង ដែល​ភឿ​ថៃ​ណែនាំ​ដល់​អ្នកបោះឆ្នោត​ថា ដៃ​មានបទពិសោធន៍ ដើម្បី​ដឹកនាំ​សេដ្ឋកិច្ច​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ៧១​លាន​នាក់​។

គេ​នៅ​ចាំ​បាន​ថា នៅ​មុន​ការ​បោះ​ឆ្នោត​សកល លោក ស្រេ​ត​ថា និង​គណបក្ស​ភឿ​ថៃ ដែល​មាន​ប្រជាប្រិយភាព បាន​ដាក់​ការ​សន្យា​ដែល​រួម​មាន ការ​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច ៥% ជា​រៀង​រាល់​ឆ្នាំ​, គម្រោង​ផ្តល់​ជំនួយ​មាន​តម្លៃ ៥៦០​ពាន់​លាន​បាត ស្មើនឹង ១៦.០៤​ពាន់​លាន​ដុល្លារ​, ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ និង​ប្រាក់​ចំណូល​កសិករ​លើ​៣​ដង​។ គណបក្ស​នេះ ក៏​បាន​សន្យា​ថា នឹង​កាត់​បន្ថយថ្លៃ​ឈ្នួល​ផ្លូវដែក​ក្នុង​ទីក្រុង ថ្លៃ​ថាមពល ថ្លៃ​អគ្គិសនី និង​ឧស្ម័ន ក្រៅពី​ផ្តល់​ការ​ផ្អាក​សងបំណុល​រយៈពេល​១​ឆ្នាំ សម្រាប់​អាជីវកម្ម​ខ្នាត​តូច ដែល​រង​គ្រោះ​ដោយ​កូ​វី​ដ​-១៩​។ ប៉ុន្តែ​សមត្ថភាព​នៃ​ការ​ប្រតិបត្តិ​របស់​ខ្លួន នឹង​អាស្រ័យ​លើ​ការ​គាំទ្រ​ពី​យោធា ដែល​បក្ស​ភឿ​ថៃ​បាន​ចងសម្ព័ន្ធភាព​ជាមួយ ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ