ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចត​ម៉ូតូមុខ​ផ្ទះ រួច​រវល់​ធ្វើ​ការងារ​ខាងក្រោយ​ផ្ទះ លុះ​ត្រឡប់​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ

8 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​កា​រិ​ល័យព្រហ្មទណ្ឌ​កម្រិត​

ខេត្ត​ប៉ៃលិន ៖ កម្លាំង​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​កា​រិ​ល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចុះ​បង្ក្រាប​ករណី​លួច​ម៉ូតូ​១​គ្រឿង ដោយ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ម៉ូតូ​ ។

ហេតុការណ៍​នគរបាល​ចុះ​បង្ក្រាប​ករណី​ក្រុម​ចោរលួច​ម៉ូតូ​​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​អូរ​កប់​អង្ករ ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ។

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​​រួម​មាន​ ១-ឈ្មោះ រ៉េ​ង ដួង​វិសាល ភេទ ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-ឈ្មោះ ស៊ុន វ៉ា​ន់​ណូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន​​ ៣-ឈ្មោះ ថៃ សុធា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​៤-ឈ្មោះ ខុ​ម សុ​ផានិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន ទាំងអស់​គ្នា រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ វត្ថុ​តាង​មាន ម៉ូតូ​០១​គ្រឿង (​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ចាម 1F-7091) ជា​ម៉ូតូ​ដែល​លួច​បាន​ពី​ជន​រង​គ្រោះ​។

​តាម​ប្រភព​បញ្ជាក់​ថា ម្ចាស់​ម៉ូតូ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដោយ​បាន​ចត​ម៉ូតូ​ចាក់​សោក​​នៅ​មុខ​ផ្ទះ កំពុង​ជាប់រវល់​ធ្វើ​ការងារ​នៅ​ខាងក្រោយ​ផ្ទះ លុះ​ត្រឡប់​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ រួច​ក៏​ដាក់​ពាក្យបណ្តឹង​តែ​ម្តង​។ ករណី​ខាងលើ​នេះ នគរបាល​ជំនាញ​កំពុង​សាកសួរ​បន្ថែម ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​​តុលាការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ