ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើ​ក​នេះ ក្រុមជនជាតិ​ឥណ្ឌូ​នេ​ស៊ី​បង្ក​ការ​ភ្ញាក់​ផ្អើល​​​​​ជាថ្មី​​​​ក្នុង​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទៅ​ដល់​ចំណុច​ផ្លូវ​ច្រកចូល​វត្ត​លើ ក្នុង​អាហារ​ដ្ឋា​ន​រស្មី​កំពង់សោម ស្ថិត​ក្នុង​សង្កាត់​លេខ​1 ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ពីរ​ក្រុម បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​12​នាក់…


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទៅ​ដល់​ចំណុច​ផ្លូវ​ច្រកចូល​វត្ត​លើ ក្នុង​អាហារ​ដ្ឋា​ន​រស្មី​កំពង់សោម ស្ថិត​ក្នុង​សង្កាត់​លេខ​1 ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ពីរ​ក្រុម បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​12​នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រមាណ​10 ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​23 ខែសីហា​ឆ្នាំ 2023 ។

ជុំវិញ​ករណី​ប្រទូស្ត​រ៉ា​យ​ហិង្សា​រហូត​ធ្វើ​ឲ្យ​មាន​របួស​មនុស្ស​ចំនួន​ពីរ​នាក់ ក្នុង​នោះ មាន​ស្ត្រី​ម្នាក់ រួម​ជាមួយ​បុរស​ម្នាក់​ទៀត​រាំ​របួសធ្ងន់ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​ទីតាំង​កន្លែង​កើតហេតុ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​ហិង្សា​រហូត​ឈាន​ដល់​បើក​ឆាកប្រយុទ្ធ​គ្នា បង្ក​ឡើង​មុន​ដំបូង ដោយសារ​ទំនាស់​ពាក្យ​សម្តី រវាង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដូច​គ្នា ដែល​ចូល​បរិភោគ​ក្នុង​អាហារ​ដ្ឋា​ន​នេះ ។

ក្រោយ​ពី​មាន​ទំនាស់​ពាក្យ​សំដី​រួច​មក​ភាគី​ម្ខាង​ទៀត បាន​ទូរស័ព្ទ​ទៅ​ហៅ​បក្សពួក ។ មួយសន្ទុះ គេ​ក៏​បានឃើញ​រថយន្ត​ចំនួន​2​គ្រឿង​(​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ផ្សែង​បារី​មួយ​គ្រឿង ពាក់​ស្លាក​លេខ​​ភ្នំពេញ​2F0119 និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក់​ៗ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​2AQ-23 23)​មាន​គ្នា​ជាង​10​នាក់ បាន​ស្ទុះ​ចូល​មក​វាយ​ភាគី​មក​ខាង​ទៀត ដោយ​មាន​ដំបង​វែង​-​ខ្លី​ដែល​កំពុង​អង្គុយ​ក្នុង​ហាង​បង្ក​ឲ្យ​មានការ​រង​របួស​មនុស្ស​ចំនួន​ពីរ​នាក់ ស្ត្រី​ម្នាក់​ជាំ​ដៃ និង​បុរស​ម្នាក់​ទៀត​រយះ​ស្មា រ​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ដែរ​។

ភ្លាម​ៗ​នោះ សមត្ថកិច្ច​មក​ដល់​ក៏​បាន​អន្តរាគមន៍​និង​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ ទាំង​ពីរ​ភាគី​ទៅ​ធ្វើការ​សាកសួរ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ