ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ បញ្ចប់មុខតំណែង​ទីប្រឹក្សារាជរដ្ឋាភិបាល ​ជំនួយការ… នៅអាណត្តិទី៦ ​ទាំងអស់

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រកាសបញ្ចប់មុខតំណែងទីប្រឹក្សា​ និងជំនួយការ…

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រកាសបញ្ចប់មុខតំណែងទីប្រឹក្សា​ និងជំនួយការ នៅក្នុងអាណត្តិទី៦នៃរដ្ឋសភាទាំងអស់។​

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២២សីហា ឆ្នាំ២០២៣ បានបញ្ចប់មុខតំណែង​ពីទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា ជំនួយការទាំងអស់របស់​ឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទីប្រឹក្សា ជំនួយការទាំងអស់របស់ខុទ្ទកាល័យ ឧបនាយករដ្ឋមន្រ្តី ទីប្រឹក្សា ជំនួយការទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា ជំនួយការ​អមក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣​។ ​

យ៉ាងណាក៏ដោយ សម្រាប់តំណែងទីប្រឹក្សា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នរដ្ឋ កាលពីអាណត្តិទី៦ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសកាលពីខែកក្កដា ឆ្នាំ២០២៣ គឺនៅរក្សាទុកដដែល សម្រាប់អាណត្តិថ្មីនេះ។ ក្នុងនោះ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងក្រសួង រួមទាំង​លេខាធិការដ្ឋាន​ ក្នុងរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់ និងតែងតាំងឡើងវិញ រួចហើយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣​។ តែសម្រាប់តំណែងទីប្រឹក្សា និងជំនួយការតាម​ក្រសួង មិនទាន់ឃើញ​ព្រះរាជក្រឹត្យ បញ្ចប់ និងតែងតាំង​ឡើងវិញ នៅឡើយទេ​៕ ​អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ