ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​យិន ផាន្នី ​​និង​លោក​ឧក​ញ៉ាថុង អ៊ុយប៉ាង ​ឧបត្ថម្ភ​​ប្រាក់ដល់​​​សព​អត់​​មានបង​ប្អូន​នៅមន្ទីរពេទ្យព្រះ​កុសុមៈ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកជំទាវ​យិន ផាន្នី ​​និង​លោកឧកញ៉ា​ថុង អ៊ុយប៉ាង ​ស្ថាបនិក​​កាសែត​កោះសន្តិភាព បាន​ផ្តល់ប្រាក់​​សប្បុរស​ធម៌ ឧបត្ថម្ភ​​ដល់សពដែល​​ស្លា.ប់គ្មាន​​បង​ប្អូន​​​សាច់​ញាតិ​​ចំនួន​​១៥ម៉ឺនរៀល ដើម្បី​រៀប​ចំ​​​ចាត់​ចែង​​បូជា​​ ខណៈដែល​​​​លោកជំទាវ​ និង​លោក​ឧកញ៉ា​​​កើតក្តី​​​រំជួលចិត្ត​​​អាណិតអាសូ​​​រ​ដល់សព​ដែល​ក្រីក្រ​នេះ​​

រាជធានីភ្នំពេញ ៖ ​លោកជំទាវ​យិន ផាន្នី ​​និង​លោកឧកញ៉ា​ថុង អ៊ុយប៉ាង ​ស្ថាបនិក​​កាសែត​កោះសន្តិភាព បាន​ផ្តល់ប្រាក់​​សប្បុរស​ធម៌ ឧបត្ថម្ភ​​ដល់សពដែល​​ស្លាប់គ្មាន​​បង​ប្អូន​​​សាច់​ញាតិ​​ចំនួន​​១៥ម៉ឺនរៀល ដើម្បី​រៀប​ចំ​​​ចាត់​ចែង​​បូជា​​ ខណៈដែល​​​​លោកជំទាវ​ និង​លោក​ឧកញ៉ា​​​កើតក្តី​​​រំជួលចិត្ត​​​អាណិតអាសូ​​​រ​ដល់សព​ដែល​ក្រីក្រ​នេះ​​ គឺ​សព​បុរសម្នាក់ដែល​អត់ស្គាល់​​អត្ត​សញ្ញាណ​​ អាយុ​ប្រ​មាណ​៥០ឆ្នាំ ​​បានស្លាប់បាត់​បង់ជីវិត​​នៅមន្ទីរពេទ្យ​​ព្រះកុសុមៈ កាលពីថ្ងៃទី​​​​១១ ឧសភា បន្ទាប់ពីដួលម៉ូតូតែ​ម្នាក់​​​ឯ​ង​សន្លប់​​នៅភូមិ​​ថ្នល់​បំបែក ​​សង្កាត់ចោមចៅ ខណ្ឌដង្កោ ​​កាលពីវេលាម៉ោង​​​២​និង​​៤០នាទី​​​រំលងអធ្រាត្រ​​ចូល​ថ្ងៃទី​​​៩ ឧសភា ​កន្ល​ងមក​​នេះ ។​

​គួររំឭក​ថា ​កាលពីថ្ងៃទី​​៩ ឧសភា ​​បុរស​​​ម្នាក់​នេះ​​បានជិះម៉ូតូ​​ម៉ាក​សង់កូរ៉េ ​​កាំប្រទះ ​ពណ៌​កំបោរ ​ពាក់ស្លាកលេខ ​​ឌ-២០៩៤ ភព១ ​​បាន​ជិះ​ម៉ូតូ​​ដួលខ្លួន​ឯង​​​បោក​ក្បាល​នឹង​​​ថ្នល់​បណ្តាល​ឱ្យ​សន្លប់​​ បន្ទាប់មក​រថយន្ត​​សាមុយ​​​ពោធិ​ចិន​តុង ​ដឹក​​​យក​ទៅ​​​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ​។​ ចំណែកម៉ូតូ​​របស់ជនរងគ្រោះ​​ ប៉ូលិសប៉ុស្តិ៍​​បាន​យកទៅរក្សា​ទុក​​នៅប៉ុស្តិ៍​ចោមចៅ ចាប់តាំង​ពី​​ថ្ងៃ​កើត​​ហេតុ​មក​ដល់ពេលនេះ​ក៏គ្មាន​​បង​ប្អូន​​មក​សួរ​​រកដែរ ។​ ​ខណៈ​ព្យា​បាល​​នៅមន្ទីរពេទ្យ​​ព្រះ​កុសុមៈ​ បុរស​​រង​គ្រោះ​​​បានសន្លប់​​រហូតមិនដឹង​ខ្លួន​ទេ ហើយ​​ក៏​គ្មាន​​​បង​ប្អូន​មក​​​សួររកដែរ ​រហូត​ដល់​ថ្ងៃទី​​១១ ឧសភា ​​បានស្លាប់​បាត់បង់ជីវិត ។ ​ចំណែក​​សព​​តម្កល់​ទុក​​នៅសាលតម្កល់​​​សព​នៃ​មន្ទីរ​ពេទ្យព្រះ​កុសុមៈ រង់ចាំ​សាច់ញាតិ​​បង​ប្អូន​​មករក ។​

លោកសូ វុន ​​អគ្គា​នុរក្ស​​រង​​ប្រចាំ​មន្ទីរពេទ្យ​​ព្រះកុសុមៈ​​មានប្រសាសន៍​​​ឱ្យ​ដឹង​ថា ​ជា​ធម្មតា​​​​សព​ដែល​​គ្មានបង​ប្អូន​មកសួរ​រក គឺ​ខាង​មន្ទីរពេទ្យ​​តម្កល់់ទុក​រយៈពេល​​​២​យប់​​​​៣ថ្ងៃ ​​ប៉ុន្តែសព​​​រូប​នេះ​​​បើ​មិន​ឃើញ​​​បងប្អូន​មក​​​​រកទេ ​ថ្ងៃទី​១៣ ឧសភា ​វេលា​ម៉ោង​​១២​ថ្ងៃ​ត្រង់ ​នឹង​យកទៅបូជា​​នៅ​វត្ត​ពោធិ​ចិនតុង​​ហើយ​។​ សពមិនស្គាល់​​​​អត្តសញ្ញាណ​​ និងគ្មានបង​ប្អូន​នេះ​ ​មានភិនភាគ​​សម្បុ​រខ្មៅ ​​សក់​រាង​​​ឆកបន្តិច ​​កម្ពស់​​​១,៦២ម៉ែត្រ ។ ឃើញ​គួរ​​ឱ្យអាណោច​អាធ័ម​បែបនេះ ​ទើបលោកជំទាវ​យិន ផាន្នី និង​​លោកឧកញ៉ាថុង​ អ៊ុយប៉ាង ​ផ្តល់ប្រាក់​​​ឧបត្ថម្ភ​​​​បូ​ជា​សព​​ ដើម្បី​​​ឱ្យ​​វិញ្ញា​ណក្ខន្ធ​​​ទៅកាន់សុគតិភព៕​