ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ក្រុម​ក្មេង​ទំនើង​ដែល​ច្បាំង​គ្នា​ឡើង​កក្រើក​ក្នុង​ក្រុង​បាត់ដំបង

8 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ពួកក្មេង​ទំនើងដែល​តែង​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង នា​ប៉ុន្មាន​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ និង​ឃាត់ខ្លួន​បាន​ចំនួន​០៦​នាក់​ជា​បន្តបន្ទាប់​ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ សីហា ក្រោយ​ពី​ប្រទះ​ឃើញ​មុខសញ្ញា​ជនពាល​នេះ​មួយ​ចំនួន ​ដើរ​កាន់​ដាវ​នៅ​លើ​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ​៖ ពួកក្មេង​ទំនើងដែល​តែង​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង នា​ប៉ុន្មាន​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ និង​ឃាត់ខ្លួន​បាន​ចំនួន​០៦​នាក់​ជា​បន្តបន្ទាប់​ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ សីហា ក្រោយ​ពី​ប្រទះ​ឃើញ​មុខសញ្ញា​ជនពាល​នេះ​មួយ​ចំនួន ​ដើរ​កាន់​ដាវ​នៅ​លើ​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង ​។

លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ថា ក្រុម​ក្មេង​អន្ធពាល​ទាំង​០៦​នេះ​ ដែល​ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​ឃាត់ខ្លួន​បាន​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹក​ការ​ប្រព្រឹត្ត​អំពើ​ហិ​ង្សា​ចំនួន​០២​ករណី​ផ្សេង​គ្នា ​។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០៦​នាក់​នេះ សុទ្ធតែ​ជា​ក្រុម​ក្មេង​ទំនើង ដែល​តែង​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​ពេល​យប់​។ ពួក​គេ​ប្រើ​ដាវ​កាំបិត​កាប់​ទៅ​លើ​ភាគី​ម្ខាង​បណ្ដាល​​ឲ្យ​រង​របួស ហើយ​ថែម​ទាំង​កាប់​បំផ្លាញ​ម៉ូតូ​ភាគី​រង​គ្រោះ​ទៀត​ផង តែ​ពេល​នេះ​ត្រូវ​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​០៦​នាក់​ហើយ ខណៈ​ដែល​បក្សពួក​មួយ​ចំនួន​កំពុង​គេចខ្លួន ​។

​បើ​តាម​របាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​០៦​នាក់​នេះ មាន​០៥​នាក់​បាន​ប្រព្រឹត្ត​ហិ​ង្សា កាលពី​វេលា​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី ១៦ សីហា នៅ​លើ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេ​ង ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ខូចខាត​ម៉ូតូ​០៤​គ្រឿង រីឯ​មនុស្ស​រត់​រួចខ្លួន ​។

ជនសង្ស័យ​ទាំង​០៥​នាក់​នេះ​ មាន ១-​ឈ្មោះ រិ​ទ្ធ ដា​រ៉ា អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ លី រ៉ូ​ហ្សា អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ គង់ សំណាង អាយុ​១៧​ឆ្នាំ ៤-​ឈ្មោះ​គិ​ន ទិ​ត្យ អាយុ​១៦​ឆ្នាំ និង ៥-​ឈ្មោះ ទុ​យ សុខ​វី​រ៉ា អាយុ​១៧​ឆ្នាំ​ ។ ដោយឡែក​ ជន​ម្នាក់​ទៀត​ដែល​ឃាត់ខ្លួន​ជាមួយ​គ្នា​នេះ​ដែរ គឺឈ្មោះ យ៉េន ចាន់​ប៊ុ​ន​ធឿ​ន ហៅ លី​ន អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សូរ​ភី​១ សង្កាត់​រតនៈ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​នេះ​មាន​បក្ខពួក​០៤​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ភាគី​ម្ខាង​ទៀត កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២០ សីហា នៅ​ម្ដុំ​រង្វង់​មូល​ព្រះ​នរាយ ក្នុង​សង្កាត់​អូរ​ចា បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​។ លោក ពេ​ជ្រេ សា​រ៉ែ​ន បាន​និយាយ​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ក្រុម​ទំនើង​ចំនួន​០៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ គឺ​មាន​បក្ខពួក​សរុប​ចំនួន​០៧​នាក់ តែ​០២​នាក់​កំពុង​គេចខ្លួន​ ។

ដោយឡែក​ ជន​ម្នាក់​ទៀត ដែល​ត្រូវ​ឃាត់ខ្លួន​រួម​គ្នា​ដែរ គឺ​មាន​បក្សពួក​សរុប​ចំនួន​០៤​នាក់ តែ​០៣​នាក់​កំពុង​គេចខ្លួន​ដែរ​ ។ សូម​បញ្ជាក់​ថា ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ក្រុម​ក្មេង​អន្ធពាល​ហាក់​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង​ដេញ​កាប់​ចាក់​គ្នា​កក្រើក​ក្រុង​បាត់ដំបង នៅ​ពេល​យប់​ ។ សមាសភាព​ក្រុម​ក្មេង​អន្ធពាល​ទាំងនេះ ត្រូវ​គេ​កត់​សម្គាល់ថា ភាគច្រើន​ជា​ពួក​ប្រព្រឹត្តិ​គ្រឿងញៀន​។ ពួក​នេះ​តែង​​​ប្រព្រឹត្ត​បទល្មើស ដេញ​កាប់​ចាក់​គ្នា​កណ្ដាលរាត្រី​នៅ​តាម​ដងផ្លូវ ឬ នៅ​លើ​សួរ​ច្បារ​សាធា​រណៈ​នានា ក្នុង​ក្រុង​បាត់ដំបង ក្រោយ​ពេល​ពួក​គេ​ចេញពី​ក្លិប​រាត្រី​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង និង​ការ​សួរនាំ​ពួកក្មេង​ទំនើង​ដែល​ច្បាំង​គ្នា​កណ្ដាល​យប់​នេះ គ្មាន​ភាគី​ណា​ជា​ជន​រង​គ្រោះ​ទេ​ ។ ពួក​គេ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក តែ​នៅ​ពេល​ភាគី​ណា​ច្បាំង​ចាញ់ មាន​របួស​ស្នាម ឬ​ខូចខាត​ធ្ងន់ធ្ងរ​ក៏​អះអាង​ថា ខ្លួន​ជា​ភាគី​រង​គ្រោះ​ ។ តាម​ពិត​ សុទ្ធតែ​ពួកក្មេង​ទំនើង​ដូច​គ្នា​។ យ៉ាងណា​ក្ដី ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ភាគី​ដែល​ច្បាំង​ឈ្នះ​មួយ​ចំនួន​ហើយ ខណៈ​បក្ស​ពួក​មួយ​ចំនួន​កំពុង​រត់ចោលស្រុក ហើយ​សមត្ថកិច្ច​កំពុង​តាម​រកមុខ​ ។

បើ​តាម​ប្រភព​ព័​ត៌មានបាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​ជន​អន្ធពាល​មួយ​ចំនួន​កំពុង​រត់គេច​ទៅ​សំងំ​លាក់​ខ្លួន​នៅ​ក្រុង​ប៉ោង​ប៉ែ​ត​ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ