មកស្គាល់តំណាងរាស្ត្រវ័យក្មេងជាងគេ៥រូប និងចាស់ជាងគេ៥រូប ជានរណាខ្លះ?
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាបានបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង…
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាបានបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង…
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាបានបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក ដែលមានអាយុចាស់ជាងគេ។
សម័យប្រជុំលើកទី១ នីតិកាលទី៧ ក៏បានប្រកាសសុពលភាព តំណាងរាស្ត្រជាប់ឆ្នោតសរុប១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។
យោងតាមសេចក្តីប្រកាសស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះនបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងរាស្ត្រ តំណាងរាស្ត្រដែលមានវ័យក្មេងជាងគេ ៥ រូបគឺមា៖
ទី១ ឯកឧត្តម ញៀន រ៉ាដែន អាយុ៣៧ឆ្នាំ មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច មណ្ឌលកំពង់ចាម
២- ឯកឧត្តម នាង ចាន់ណាក់ អាយុ៣៩ឆ្នាំ មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច មណ្ឌលខេត្តកំពង់ធំ
៣- ឯកឧត្តម ហ៊ុន ម៉ានី អាយុ ៤០ ឆ្នាំ មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ស្ពឹ
៤- ឯកឧត្តម នង វាសនា អាយុ ៤១ ឆ្នាំ មកពី គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ធំ
៥- ឯកឧត្តម ស សុខា អាយុ ៤២ ឆ្នាំ មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង
សម្រាប់តំណាងរាស្ត្រដែលមានអាយុច្រើនជាងគេបង្អស់ទាំង ៥រូបរួមមាន ៖
១- សម្តេច ហេង សំរិន អាយុ ៨៩ ឆ្នាំ មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តត្បូងឃ្មុំ
២- សម្តេច គង់ សំអុល អាយុ៨៦ ឆ្នាំ មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ឆ្នាំង
៣- ឯកឧត្តម ម៉ុម ស៊ីបុន អាយុ ៧៩ ឆ្នាំ មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង
៤- ឯកឧត្តម ពេជ្រ ប៊ុនធិន អាយុ ៧៨ ឆ្នាំ មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តក្រចេះ
៥-សម្តេច ទៀ បាញ់ អាយុ ៧៧ ឆ្នាំ មកពីគណបក្សប្រជាជន មណ្ឌលខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ