កូនៗ៦នាក់រស់កំព្រាឥតមេបាក្នុងខ្ទមកម្ស.ត់ក្រោយម្តាយ និងបងប្រុសច្បង ជួបគ្រោះអកុសល
ខេត្តព្រះសីហនុ ៖ ក្មេងប្រុសស្រីសរុបចំនួន៦នាក់ រស់រហង់ក្នុងខ្ទមកម្សត់ កំព្រាឥតមេបា ដោយសារ
ខេត្តព្រះសីហនុ ៖ ក្មេងប្រុសស្រីសរុបចំនួន៦នាក់ រស់រហង់ក្នុងខ្ទមកម្សត់ កំព្រាឥតមេបា ដោយសារ
ខេត្តព្រះសីហនុ ៖ ក្មេងប្រុសស្រីសរុបចំនួន៦នាក់ រស់រហង់ក្នុងខ្ទមកម្សត់ កំព្រាឥតមេបា ដោយសារ
គ្រោះថ្នាក់ចរាចរណ៍បានឆ.ក់យកជីវិតស្ត្រីមេម៉ាយត្រូវជាម្តាយ និងម្នាក់ទៀតត្រូវជាបងប្រុសច្បង ខណៈស្ត្រីជាម្តាយ និងបងប្រុស ចេញពីធ្វើការរោងចក្រ «មែនអ៊ូ» ស្ថិតក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកអ៊ី ធារិន អភិបាលស្រុកព្រៃនប់ ក្នុងពេលដែលលោកអញ្ជើញទៅចូលរួមរំលែកទុក្ខដល់គ្រួសារស.ពជនរងគ្រោះខាងលើកាលពីរសៀលថ្ងៃទី២០ សីហា ម្សិលមិញនេះបានលើកឡើងថា វាជារឿងមួយគួអោយអាណិតអាសូរជាពន់ពេក ខណៈក្មេងប្រុសស្រីសរុបចំនួន៦នាក់ដែលកំព្រាឪពុកហើយ ស្រាប់តែមកកំព្រាម្តាយទៀត និងថែមទាំងបាត់បង់បងប្រុសច្បងម្នាក់ទៀត ធ្វើឱ្យគ្រួសារមួយនេះមានសម្បុកឥតមេបា ហើយបន្ទុកគ្រួសារធ្លាក់មកលើបងប្រុសបន្ទាប់ដែលមានអាយុទើបជិត១៧ឆ្នាំ បន្តពុះពារមើលថែចិញ្ចឹមរក្សាប្អូនៗជំនួសបងប្រុសច្បង និងម្តាយក្នុងខ្ទមកំសត់មួយនេះ ។
សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុ.កជាមួយម៉ូតូ បណ្តាលឱ្យស្ត្រីជាម្តាយ និងកូនប្រុស បានបាត់បង់ជីវិតទាំង២នាក់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវបេតុងច្រកចូលរោងចក្រ «មែនអ៊ូ» ស្ថិតក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1K-3266 បើកបរដោយឈ្មោះ សេម សុភី ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ (ត្រូវជាកូន បានស្លា.ប់ )និងអ្នករួមដំណើរម្នាក់ឈ្មោះ វ៉ាន់ ត្រឹក ភេទស្រី អាយុ៤៥ឆ្នាំ (ត្រូវជាម្តាយបានស្លា.ប់) ។ ជនរងគ្រោះទាំងពីររស់នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកភាគីម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-3045 បើកបរដោយឈ្មោះ កែម ភី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរត្រាវ ឃុំ អណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនវាលរេញ រីឯវត្ថុតាង(ម៉ូតូចំនួន០២គ្រឿង)ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកស.ពជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ