ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រយាងបើកសម័យប្រជុំសភាលើកដំបូងរដ្ឋសភានីតិកាលទី៧ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៧ នៅ​វិមាន​រដ្ឋសភា ។ បើ​តាម​ព្រះរាជ​កម្មវិធី​ថ្វាយ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៧ នៅ​វិមាន​រដ្ឋសភា ។

បើ​តាម​ព្រះរាជ​កម្មវិធី​ថ្វាយ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៧ នៅ​វិមាន​រដ្ឋសភា​នៅ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨:៣០ នាទី​ព្រឹក ។

បើ​តាម​ព្រះរាជ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ម៉ោង​០៧:៣០ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៧ អញ្ជើញ​ដល់ និង​ម៉ោង​០៧:៤៥​ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ អញ្ជើញ​ដល់ ។ ម៉ោង​០៨:១០​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​មក​ដល់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន អញ្ជើញ​ដល់​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដល់ ។ ម៉ោង ០៨:៣០​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច យាង​ដល់​វិមាន​រដ្ឋសភា (​នារី​ថ្វាយ​ផ្កា សម្តេច​ថ្នាក់ដឹកនាំ​ជាតិ ថ្វាយព្រះពរ​ស្វាគមន៍ និង​កងកិត្តិយស​-​ត្រែទ័ព ថ្វាយ​ព្រះរាជ​វ​ន្ទ​ន​- ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច យាង​ថ្វាយ​គ្រឿង​សក្ការបូជា ព្រះ​បរម​រូប ព្រះករុណា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​ព្រះពុទ្ធ​នៅ​ខាងក្នុង​វិមាន​រដ្ឋសភា ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​គង់​លើ​ព្រះ​ទីនាំង​កៅអី នៅ​ខាង​មុខ​សាល​ប្រជុំ​វិមាន​រដ្ឋសភា ។ កម្មវិធី​បាន​ឲ្យ​ដឹង​ទៀត​ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ព្រឹទ្ធ​សមាជិក​រដ្ឋសភា សូម​ព្រះ​បរម​រាជានុញ្ញាត​យាង ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះ​រាជទាន​ព្រះរាជ​សុន្ទរកថា ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះ​រាជទាន ព្រះរាជ​សុន្ទរកថា (​សូម​ព្រះ​មេត្តា​ស្តេច​គង់​ប្រថាប់​នៅ​លើ​ព្រះ​ទីនាំង​កៅអី​) ទៅ​កាន់​សម័យ​ប្រ​រដ្ឋសភា នីតិកាល​ទី​៧​។ ព្រះ​កម្មវិធី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ព្រះ​រាជទាន​ព្រះរាជ​ស​ន្ទ​រក​ថា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង នៅ​ក្នុង​បន្ទប់​រង់ចាំ (​ប្រមាណ​១៥ នាទី​)​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជ ការ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ នៅ​ខាង​មុខ​ក្លោ​ង​ទ្វារ​វិមាន​រដ្ឋ ។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច​យាង​និវត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ