ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ពលរដ្ឋ​ជិត​១០​នាក់​នាំ​គ្នា​ពពាក់ពពូន​លួ​.​ច​លេង​ល្បែ​.​ង​យ៉ាង​គគ្រឹកគគ្រេង

1 ឆ្នាំ មុន
  • ប៉ៃលិន

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​នាំ​គ្នា​អង្គុយ​លេង​ល្បែ​.​ង​យ៉ាង​ពពាក់ពពូន អត់​​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ការងារ ដើម្បី​ជីវ​ភាព​នោះ​ទេ លុះ​ពេល​កម្លាំង​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​នាំ​គ្នា​អង្គុយ​លេង​ល្បែ​.​ង​យ៉ាង​ពពាក់ពពូន អត់​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ការងារ ដើម្បី​ជីវភាព​នោះ​ទេ លុះ​ពេល​កម្លាំង​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​រដ្ឋបាល​សាលា​ក្រៅ ឆ្មក់​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន ដើម្បី​នាំ​មក​អប់រំ​ណែនាំ​នោះ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​នាំ​គ្នា​រត់ ដោយ​អ្នកខ្លះ​ស្ទុះ​ផ្លោះ​របង​រហែក​ខោអាវ ខ្លះ​ទៀត​ធ្លាក់​ទឹកស្រះ រហូត​ដាច់​ស្បែកជើង​រត់គេច​ខ្លួន​បាត់ ហើយ​នៅ​សេសសល់​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​៩​នាក់​។

ហេតុការណ៍​នគរបាល​ឆ្មក់​ចុះ​បង្ក្រាប​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​កំពង់ចម្លង​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ បុរស​ស្ត្រី​ទាំង​៩​នាក់​ដែល​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​នោះ រួម​មាន ៖ ទី​១- ឈ្មោះ ឈុ​ន ឡូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​កសិករ​, ទី​២- ឈ្មោះ ហៀ​ប វ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​កសិករ​, ទី​៣- ឈ្មោះ ឆុ​ន ប្រុ​ញ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កសិករ​, ទី​៤- ឈ្មោះ បុល បៀ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កសិករ​, ទី​៥- ឈ្មោះ ស៊ា​ន ផា ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជា​កសិករ​, ទី​៦- ឈ្មោះ កេស រីករាយ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កសិករ​, ទី​៧- ឈ្មោះ ជា ភ​ណ្ឌ័ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កសិករ ចំណែក​២​នាក់​ទៀត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន ៖ លុយ​ចំនួន​១៤,០០០​រៀល​, កន្ទេល​០១​ផ្ទាំង​, បៀរ​០១​ហ៊ូ​, ភួយ​សម្រាប់​ក្រាល​១​ផ្ទាំង និង​ម៉ូតូ​ចំនួន​០២​គ្រឿង​។ បច្ចុប្បន្ន អ្នកលេង​ល្បែ​.​ង​ស៊ីសង​បៀរ​ទាំងអស់​ខាងលើ​នេះ ត្រូវ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​រាងចាល រួច​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ