ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទពេទ្យចិន នៅភ្នំពេញ ដែលព្យាបាល នាំឱ្យ​អ្នកជំងឺ​ជនជាតិចិនម្នាក់ ស្លា.ប់​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួង​សុខាភិបាល បានប្រកាស​បិទ​មន្ទីរ​ពេទ្យ​ ប៊ីធនកម្ពុជា ដែលជាមន្ទីរពេទ្យឯកជន​ចិន នៅរាជធានីភ្នំពេញ។ មូលហេតុ ​ដោយសារ​មន្ទីរ​ពេទ្យឯកជន​នេះ ​អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​ជាជន​បរទេស ​គ្មានអាជ្ញាបណ្ណ​…

ភ្នំពេញ៖ ក្រសួង​សុខាភិបាល បានប្រកាស​បិទ​មន្ទីរ​ពេទ្យ​ ប៊ីធនកម្ពុជា ដែលជាមន្ទីរពេទ្យឯកជន​ចិន នៅរាជធានីភ្នំពេញ។ មូលហេតុ ​ដោយសារ​មន្ទីរ​ពេទ្យឯកជន​នេះ ​អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​ជាជន​បរទេស ​គ្មានអាជ្ញាបណ្ណ​ ព្យាបាល​អ្នក​ជំងឺ​ជនជាតិ​ចិន​ម្នាក់​ ស្លា.ប់ ​កាលពីថ្ងៃទី​១៨​ ខែសីហា​ ឆ្នាំ២០២៣។

មន្ទីរពេទ្យចិន​ ប៊ីធន កម្ពុជា​ ដែល​ត្រូវបាន​បិទនេះ ​ស្ថិត​នៅ​តាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ​​។

សេចក្តីប្រកាស ក៏បានលើកឡើងថា ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នឹង​បន្តនីតិវិធីស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ជាធរមាន ចំពោះម្ចាស់​មន្ទីរពេទ្យ និងគ្រូពេទ្យ ដែលពាក់ព័ន្ធ​ក្នុងករណីមន្ទីរពេទ្យនេះ បានអនុញ្ញាតដោយខុសច្បាប់ ឱ្យគ្រូពេទ្យ​ជាជនបរទេស គ្មានអាជ្ញាប័ណ្ណ ជាអ្នកព្យាបាល​អ្នកជំងឺម្នាក់ ជាជនបរទេស បណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ