ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​! ស្ថានភាព​ជំងឺលោកគ្រូ​ព្រឹទ្ធាចារ្យ ក្បាច់​គុន​​ល្បុក្កតោ​ ស៊ា​ន គឹ​ម​សៀន ​ត្រូវ​បាន​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ

8 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ​ទី២០ ខែសីហា​នេះ ព្រឹទ្ធាចារ្យ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ស៊ា​ន

​រាជធានីភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ​ទី២០ ខែសីហា​នេះ ព្រឹទ្ធាចារ្យ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ស៊ា​ន គឹ​ម​សៀន ដែល​បាន​ធ្លាក់ខ្លួន​ឈឺ និង​ត្រូវ​បាន​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុ​សម​: កាលពី​ពាក់កណ្តាល​ខែសីហា ដោយសារ​អាកា​រៈ​ក្អួត ក្ដៅខ្លួន និង​អស់កម្លាំង​ខ្លាំង​។ តែ​នៅ​ពេល​នេះ លោកតា​បាន​ធូរស្រាល និង​ចាក​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​ហើយ​។

បើ​តាម​ព័ត៌មាន​ពី​តេ​ឡេ​ក្រាម​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា​ស្ថានភាព លោកគ្រូ​តា​ក្រមា​មាស ស្ថាបនិក​ចងក្រង​ក្បាច់គុន​ល្បុក្កតោ បាន​ធូរស្រាល​ច្រើន ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ព្យាបាល ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​របស់​លោកគ្រូ​ព្រឹទ្ធាចារ្យ បាន​ធូរស្រាល និង​ចាក​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​ហើយ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ចាត់​លោក​ជំទាវ ដាំ ដា​រី​នី និង​ក្រុមការងារ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​ថវិកា​មួយ​ចំនួន​ចូលរួម​ឧបត្ថម្ភ​លោកគ្រូ​ព្រឹទ្ធាចារ្យ​ផង​ដែរ ។ លោកគ្រូ​ព្រឹទ្ធាចារ្យ ស៊ា​ន គឹ​ម​សៀន និង​ក្រុម​គ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​គោរព​ជូនពរ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នីតិកាល​ទី ៧​នៃ​រដ្ឋសភា បន្ដ​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះទៅ​កាន់​សុខ​សន្តិភាព វឌ្ឍនភាព និង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹ​ម​ស៊ា​ន បាន​ធ្វើទុក្ខ​និង​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុ​សម​: កាលពី​ថ្ងៃ​ទី ១៤ សីហា​។ ពេល​កំពុង​ធ្លាក់ខ្លួន​ឈឺ​នោះ លោកគ្រូ​តា​ក្រមា​មាស ស្ថាបនិក​ចងក្រង​ក្បាច់គុន​ល្បុក្កតោ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ក្នុង​ការ​ចងក្រង​គុន​ល្បុក្កតោ​មិន​រួចរាល់ ខណៈ​សុខភាព​របស់​លោកតា​កាន់តែ​ទ្រុឌទ្រោម​ទ្រុឌទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹ​ម​ស៊ា​ន ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា​និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ពី​ម្សិលមិញ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​បំណង​ចុង​ក្រោយ​នៃ​ការ​ចងក្រង​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​មិន​រួចរាល់ ខណៈ​សុខភាព​របស់​លោក​កាន់តែ​ទ្រុឌទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ព្រឹទ្ធ​ចា​រ្យ​ក្រមា​មាស សាន គឹ​ម​ស៊ា​ន ត្រូវ​បាន​គេ​ចាត់​ទុក​ថា គាត់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​ផ្សព្វផ្សាយ​គុន​បុរាណ​ខ្មែរ «​ល្បុក្កតោ​» រហូត​ពិភពលោក​ស្គាល់​និង​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​។

ទោះបីជា​ពេល​នេះ​គាត់​អាយុ​ច្រើន​ហើយ​ក្ដី តែ​លោកតា​ដែល​មាន​វ័យ ៧៨​ឆ្នាំ​ហើយ​នោះ បាន​ប្រើ​ពេលវេលា​ដែល​នៅ​សេសសល់​ពី​ជីវិត​របស់​គាត់ ដើម្បី​ខិតខំ​ប្រឹងប្រែង​លើក​ស្ទួយ​ផ្សព្វផ្សាយ​និង​ចងក្រង​ឯកសារ​គុន​ល្បុក្កតោ ដើម្បី​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ