ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ស៊ី​ម៉ាក់​ប្រមូល​គ្រា​.​ប់​ក្នុង​បរិវេណ​សាលា​វិទ្យា​ល័យ​ព្រះ​មហាក្សត្រី​កុស​មៈ​ទៅ​កម្ទេច​ចោល

8 ខែ មុន
  • ក្រចេះ

បន្ទាប់​ពី​រុក​ករ​គ្រា​.​ប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​អស់ពី​ប​វិ​វេ​ណ​សាលា​វិទ្យាល័យ​ព្រះ​មហាក្សត្រី​កុស​មៈ រាប់​ពាន់​គ្រា​.​ប់​រួច​មក កម្លាំង​ជំនាញ​ស៊ី​ម៉ាក់​បាន​ដឹក​យក​គ្រា​.​ប់​ទាំង​អស់នោះ​ទៅ​កម្ទេច​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រុក​ករ​គ្រា​.​ប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​អស់ពី​ប​វិ​វេ​ណ​សាលា​វិទ្យាល័យ​ព្រះ​មហាក្សត្រី​កុស​មៈ រាប់​ពាន់​គ្រា​.​ប់​រួច​មក កម្លាំង​ជំនាញ​ស៊ី​ម៉ាក់​បាន​ដឹក​យក​គ្រា​.​ប់​ទាំង​អស់នោះ​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៣​នេះ​។ នេះ​បើ​តាម​លោក ហេង រតនា​អគ្គនាយក​ស៊ី​ម៉ាក់​។

លោក ហេង រតនា ប្រ​តិ​ភួ​រាជរដ្ឋាភិបាល​ទទួល​បន្ទ​ក​អគ្គនាយក​ស៊ី​ម៉ាក់ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៣​នេះ អង្គភាព​ស៊ី​ម៉ាក់ បាន​បោសសម្អាត​គ្រា​.​ប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សំណល់​សង្គ្រាម ដែល​កប់​ក្នុង​ដី​នៃ​បរិវេណ​សាលា​វិទ្យាល័យ​ព្រះ​មហាក្សត្រី​កុស​មៈ ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​នោះ កម្លាំង​ជំនាញ​អង្គភាព​ស៊ី​ម៉ាក់ សម្រេច​បោសសម្អាត និង​ដោះស្រាយ​កង្វល់​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​បរិវេណ​សាលា​នេះ​បញ្ចប់​ជា​ស្ថា​ប​ពរ​នៅ​ថ្ងៃនេះ​»​។

លោក​បញ្ជាក់​ថា «​ថ្ងៃអាទិត្យ​នេះ (​ថ្ងៃ​ទី​២០ ខែសីហា​) នឹង​ដឹក​ជញ្ជូន​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​ទាំងអស់​ទៅ​កម្ទេច​ចោល​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​សូម​លោកគ្រូ​អ្នកគ្រូ និង​ក្មួយ​ៗ​សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ក្រចេះ បញ្ជូន​កូនចៅ​ចូល​រៀន​វិញ​ជា​ធម្មតា​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែសីហា ឆ្នាំ​២០២៣ ស្រប​តាម​ការ​ជូនដំណឹង​របស់​លោកនាយក​សាលា និង​មន្ទីរ​អប់រំ​ខេត្ត​។

លោក​អគ្គនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​នេះ សម្រេច​លទ្ធផល​ប្រមូល​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ គ្រា​.​ប់​ប្រភេទ​បាន​ចំនួន​២.២៨៦​គ្រា​.​ប់​។ ឆ្លៀតឱកាស​នេះ លោក​សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​លោកគ្រូ​អ្នកគ្រូ កងកម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​ដល់​កិច្ច​ប្រតិបត្តិការ​នេះ ដោយ​បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ និង​យក​អំណោយ​ជា​នំចំណី ផ្លែ​ឈើ និង​ទឹក​ភេសជ្ជៈ ទៅ​ជូន​កងកម្លាំង​ដែល​បាន​បំពេញ​ប្រតិបត្តិការ​នៅ​ទីនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ