ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៣០​នាក់​ចា​.​ញ់​បោ​.​ក​មេខ្យល់​អស់​រាប់​ពាន់​ដុល្លារ ផ្អើល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

8 ខែ មុន
  • ភ្នំពេញ

មនុស្ស​ប្រុស​ស្រី​ជាង​៣០​នាក់ បាន​ចា​.​ញ់​បោ​.​ក​មេខ្យល់​ដោយ​ប្រាប់​ថា នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន តែ​មិន​បាន​ដូច​បំណង​នោះ​ទេ ព្រោះ​មិន​បាន​ឡើង​យន្ត​ហោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​ពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ជាង​៣០​នាក់ បាន​ចា​.​ញ់​បោ​.​ក​មេខ្យល់​ដោយ​ប្រាប់​ថា នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន តែ​មិន​បាន​ដូច​បំណង​នោះ​ទេ ព្រោះ​មិន​បាន​ឡើង​យន្តហោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ស្ត្រី​ម្នាក់​មានឈ្មោះ ជា ធា​រិ​ន អាយុ​៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ស្រុក​ខាង​ប្តី គឺ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ព័ន្ធ​រាយ ឃុំ​ចាង​ដាង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​អះអាង​ថា «​ខ្លួន​គាត់​មិនមែន​ជា​មេខ្យល់​នោះ​ទេ គឺ​គាត់​គ្រាន់តែ​ជា​មេក្រុម​តែ​ប៉ុណ្ណោះ ហើយ​គាត់​ក៏​ចា​.​ញ់​បោ​.​ក​គេ​ដែរ រួម​ទាំង​បងប្អូន​២​ទៅ​៣​នាក់​ទៀត​ផង​។ ហើយ​គាត់​បាន​យក​លុយ​ពី​បងប្អូន​ពិតប្រាកដ​មែន តែ​យក​លុយ​អោយ​មេខ្យល់​ទាំងអស់ សូ​ម្បី​តែ​មេខ្យល់​ដែល​គាត់​យក​លុយ​អោយ​នោះ គឺ​មិន​បាន​ស្គាល់​ផ្ទះ​ពិតប្រាកដ​ទេ គ្រាន់តែ​ដឹង​ថា គាត់​ធ្វើការ​នៅ​ក្រសួង ខាង​ធ្វើ​ប៉ា​ស្ព័​រ និង​ធ្វើការ​នៅ​ម្តុំ​ផ្សារ​ស៊ិ​ន​ជូ​រី​ប្លា​ស្សា​»។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ចា​.​ញ់​បោ​.​ក​មេខ្យល់ ក៏​បានឱ្យ​ដឹង​ដែរ​ថា «​បន្ទាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ជា ធា​រិ​ន បាន​បញ្ចុះបញ្ចូល​ពួក​គាត់​ដោយ​ប្រាប់​ថា ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បាន​ប្រាក់ខែ​ចាប់ពី​២​ពាន់​ដុល្លារ​ទៅ​២៥០០​ដុល្លារ ដោយ​ធ្វើ​ជា​កម្មករ​គ្រឿង​ខ្ចៅ​ខ្ច​ង​។ ក្នុង​នោះ​ពួក​គាត់ គឺ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​៤៥០០​ដុល្លារ​ក្នុង​ម្នាក់​ៗ តែ​យក​លុយ​មុន​ចំនួន​២៥០០​ដុល្លារ ចាំ​បានកា​ងារ​ធ្វើការ​នឹង​កាត់​តាម​ក្រោយ​ទៀត​។ ហើយ​ក៏​មាន​បងប្អូន​ខ្លះ​មាន​តែ​១​ពាន់​ដុល្លារ​ក៏​បាន​ដែរ ដោយ​ស្ត្រី​ខាងលើ​រូប​នេះ សុំ​អោយ ចាំ​ធ្វើការ​ហើយ​កាត់​តាម​ក្រោយ​»​។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា «​លុយកាក់​ដែល​យក​មក​ប្រគល់​ឲ្យ​ស្ត្រី​ម្នាក់​ខាងលើ នោះ គឺ​បាន​មក​ពី​លក់​គោ​-​ក្របី លក់​ដី និង​មួយ​ចំនួន​ទៀត​ទៅ​ខ្ចី​លុយ​ធនាគារ​។ ហើយ​មុន​ដំបូង ស្ត្រី​ម្នាក់​ខាងលើ​នេះ បាន​បញ្ចុះបញ្ចូល​ពួក​គាត់​អោយ​ទុកចិត្ត និង​បញ្ជាក់​ប្រាប់​ពួក​គាត់​ថា គាត់​ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​អស់​រយៈពេល​៣​ឆ្នាំ​៦​ខែ តែ​ទៅ​ធ្វើការ​ម្តង​ក្រោយ​នេះ គឺ​រយៈពេល​៥​ឆ្នាំ​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​មុន​នឹង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន មេខ្យល់​អោយ​ប្រជាពលរដ្ឋ​យក​ឯក​សារ​មក​ធ្វើ​ប៉ា​ស្ព័​រ​នៅ​ម្តុំ​វត្ត​និរោធ ខណ្ឌ​ច្បារ​អំពៅ ដោយ​ស្ត្រី​ខាងលើ​ជា​អ្នក​នាំ​ទៅ​ធ្វើ​ប៉ា​ស្ព័​រ​គ្រប់​ៗ​គ្នា​។ សូ​ម្បី​តែ​ពិនិត្យ​សុខភាព ក៏​មិន​ចាំបាច់​ដែរ ចំណែក​ភាសា​វិញ​ចាំ​ឆ្លៀត​រៀន​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ក៏​ប៉ុន្តែ​លុះ​នៅ​វេលា​ម៉ោង​កើតហេតុ ស្ត្រី​ខាងលើ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា មិនឃើញ​មេខ្យល់​មក​ជូន​ដំណើរ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទើប​ម្នាក់​ៗ​ដឹងខ្លួន​ថា សង្ស័យ​ចា​.​ញ់​បោ​.​ក​គេ»។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ភ្ញាក់ផ្អើល​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម បងប្អូន​ប្រជាពលរដ្ឋ​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ តែ​នគរបាល​ប៉ុស្តិ៍​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ជា​ជន​រង​គ្រោះ និង​ស្ត្រី​ខាងលើ​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា «​ដំណាក់កាល​ទី​១ ចង់អោយ​កម្លាំង​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ឬ​នាំ​គ្នា​ទៅ​ដោះស្រាយ​នៅ​ស្រុក ព្រោះ​មួយ​ចំនួន​ធំ គឺជា​អ្នកស្រុក​រស់នៅ​ភូមិ​ជិត​ៗ​គ្នា​»​។

បន្ទាប់​មក ប្រជាពលរដ្ឋ​ក៏​បាន​នាំ​ស្ត្រី​ជា​មេក្រុម​ទៅ​ស្រុក ដើម្បី​រក​ដំណោះស្រាយ​សិន បើ​មិន​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​ទេ នឹង​ប្តឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ