ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ទោ​ម្នាក់បាន​ប-ញ្ច-ប់-​ជី​-វិ -តនៅ​ក្នុងផ្ទះ​របស់​ខ្លួន

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ី​វ រិ​ទ្ធ ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​នាយកដ្ឋាន​នគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង នៅ​ក្នុង​បន្ទប់​របស់​កូន​ហើយ…

រាជធានី​ភ្នំពេញ ៖​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ី​វ រិ​ទ្ធ ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​នាយកដ្ឋាន​នគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង នៅ​ក្នុង​បន្ទប់​របស់​កូន​ហើយ បាន​ស្លាប់​បាត់បង់​ជី​វីត​ទាំង​កណ្តាល​យប់​ ។

ការ​ធ្វើ​អត្តឃាត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​យប់​រំលង​អ​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​១៩​ ខែសីហា នេះ នៅ​ចំណុចផ្ទះ​លេខ២៩ ​ក្នុងបុរី​​​ភូមិ​អរ​គី​ដេរ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ទាក់ទិន ការ​ធ្វើ​អត្តឃាត​នេះ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ។​ តែបើ​តាម​ព័ត៌មាន​ទម្លាយ​អោយ​ដឹង​ថា ដោយសារ​តែ​មាន​ទំនាស់​ក្នុង​គ្រួសារ ។ ​តាម​ព័ត៌​មាន​អោយ​ដឹងទៀត​ថា មុន​ពេល​កើតហេតុ នាយ​នគរបាល​រូប បាន​ត្រឡប់​មក​ពី​កម្មវិធី ហើយ​មាន​ទំនាស់​គ្នា ជាមួយ​ភរិយា​រួច​ក៏បាន​ឡើង​ទៅ​ជាន់​ទី​១​​ចូល​ក្នុង​បន្ទប់​កូនស្រី ហើយ​បាន​បាញ់​សម្លាប់​ខ្លួនឯង​១​គ្រាប់ នឹង​កាំភ្លើងខ្លី​តែ​ម្តង​។

​តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កន្លង​មក នាយ​នគរបាល​រូប​នោះ​តែង​មាន​ទំនាស់​គ្នា​ជារឿយៗ ជាមួយ​ភរិយា ហើយ​ធ្លាប់​គំរាម​ចាញ់​សម្លាប់​ខ្លួន​ជា​ច្រើន​ដង​មក​ហើយ ។ ​បន្ទប់​ពី​បាញ់​សម្លាប់​ខ្លួន នគរបាល​មូលដ្ឋាន និង នគរបាល​ជំនាញ​ក៏បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សព​ទាំង​យប់​ ។

​តាម​ការ​ត្រួតពិនិត្យ សមត្ថកិច្ច​រក​ឃើញ​កាំភ្លើង​ខ្លី​មួយ​ដើម មាន​គ្រាប់​ចំនួន​៨​គ្រាប់ និង​រក​ឃើញ សំបក​គ្រាប់​១​គ្រាប់ នៅ​ក្បែរ​សព លោក​ឧត្តមសេនីយ៍ រូប​នោះ​។ ​តាម​នគរបាល បានអោយ​ដឹង​ថា មន្ត្រី​នគរបាល​រូប​នោះ​បាន​បាញ់​សម្លាប់​ខ្លួនឯង នឹង​កាំភ្លើង ខ្លី​ម៉ាក​RUGER ចំ​សៀត​ការ​ខាងស្តាំ​ធ្លា​យមក​ខាងឆ្វេង ។ ​បន្ទប់​ពី​ត្រួតពិនិត្យ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​កំ​កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ឋាន​របស់​ខ្លួន ។

គួរ​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ទោ​ អ៊ី​វ រិ​ទ្ធ ជា​មន្ត្រី​នគរបាល​មួយ​រូប ដែល​មាន​ស្នាដៃ​លេចធ្លោ​នៅ​ក្នុង​ការ​ដឹកនាំ​បង្ការ​និង​បង្ក្រាប​បទល្មើស​ ។​ ការ​បាត់បង់​រូប​លោក​ជា​ការ​បាត់បង់​នូវ​ធនធាន​នគរបាល​ជាតិ​ដែល​មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ ។

អត្ថបទសរសេរ ដោយ