ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចឃុំខ្លួនអធិការរងវា.យពលរដ្ឋសន្ល.ប់ និងអ្នកបើកម៉ូតូកង់ បីបញ្ច្រាសទិស ដាក់ពន្ធនាគារបណ្តោះអាសន្ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក​វរសេនីយ៍ទោ ហ៊ុត គង់ អធិការរង ខណ្ឌចំការមន​ទទួល​ផែនការ​ងារ​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​ដែល​បាន​ប្រើ​កណ្តាប់ដៃ​វា​.​យ​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​សាធារណៈ​កាល​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​ករណី​«​វ៉ៃ​ទៅ​វ៉ៃ​មក​»…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក​វរសេនីយ៍ទោ ហ៊ុត គង់ អធិការរង ខណ្ឌចំការមន​ទទួល​ផែនការ​ងារ​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​ដែល​បាន​ប្រើ​កណ្តាប់ដៃ​វា​.​យ​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​សាធារណៈ​កាល​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​ករណី​«​វ៉ៃ​ទៅ​វ៉ៃ​មក​» បណ្តាល​ឲ្យ​ភាគី​បើកបរ​រថយន្ត​សន្ល​.​ប់ ចំណែក​រូប​លោក​អធិការរង​បាក់​ធ្មេញ​មុខ​អស់​៣ ។

ហេតុ​ការ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នាក់​បើករថយន្ត PRIUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV-5390 ទៅ​បុក​ឃឿ​ន​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ខូចខាត​បន្តិចបន្តួច បន្ទាប់​ពី​កើតហេតុ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ជា​អធិការរង​នគរបាល​ខណ្ឌចំការមន​បាន​មក​ឃាត់​រថយន្ត ហើយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​រហូត​ដល់​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ម្ចាស់​រថយន្ត​ឲ្យ​សន្ល​.​ប់​នៅ​កន្លែង ។

រីឯ​អ្នកបើកបរ​ម៉ូតូ​កង់​បី (​ផាស អាប់​)​ដែល​បើក​បញ្ច្រាសទិស ហើយ​មាន​បំណង​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​ដែក​ទីប​ប៉ុនប៉ង​វា​.​យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ដែរ ។

អ្នកបើកបរ​ផាស​អាប់​នោះ ឈ្មោះ កែ ឃឹម ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្នុងស្រុក​ខ្សាច់កណ្ដាល ប៉ុន្តែ​ដោយហេតុ​ការណ៍​នោះ​បាន​កើតឡើង នៅ​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ប្រគល់​ឲ្យ​ទៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌចំការមន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

សូម​ជម្រាប​ថា បន្ទាប់​ពី​បានឃើញ វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម ភ្លាម​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ស្រាវជ្រាវ រក​អ្នកបើកបរ​ម៉ូតូ​កង់​បី​ដែល​បញ្ច្រាសទិស​មាន​បំណង​ប្រើ​ដែក​ទីប​វា​.​យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​នោះ ។

បន្ទាប់​មក​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​បាន​សហការ ជាមួយ​នគរបាល​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ស្រាវជ្រាវ​រហូត​ដល់​ឃាត់ខ្លួន​អ្នកបើកបរ​កង់​បី​ឥណ្ឌា​(​ផាស អាប់​) ដែល​បើកបរ​បញ្ច្រាសទិស​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែល​មាន​ជម្លោះ​ឈ្លោះប្រកែក​គ្នា ជាមួយ​អ្នកបើកបរ​រថយន្ត ដោយ​អ្នក​រត់​ម៉ូតូ​កង់ បី​ឥណ្ឌា​មាន​បំណង​យក​ដែក​ទីប វាយ​ទៅ​លើ​ម្ចាស់​រថយន្ត និង​អ្នក​រួម​ដំណើរ​ទៀត​ផង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ