ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ដី​គ្រប់​ទិស​ទី ក្លាយជា​ដុល្លារ​អា​មេ​រិ​កអាង​មេទឹក​ច​ន្ល​ក់​បិទមាស​ជាង​៣០​ហិ​កតា​នៅ​ក្នុង​ឃុំ​ព្រៃ​ព្នៅ ប្រឈម​នឹង​ការ​បាត់បង់​(​វី​ដេ​អូ​)

8 ខែ មុន
  • ព្រៃវែង

ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​នូវ​ការ​បាត់បង់​ដី​អាង​មេទឹក​ច​ន្ល​ក់​បិទមាស​សាធារណៈ​របស់​រដ្ឋ​ទំហំ​៣៤​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ធ្លាក់​ទៅ​លើ​កម្មសិទ្ធិ​បុគ្គល​។ ខណៈ​មាន​អ្នក​គួ​ក​ជេ​ដី​ចំនួន​៣​នាក់

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​នូវ​ការ​បាត់បង់​ដី​អាង​មេទឹក​ច​ន្ល​ក់​បិទមាស​សាធារណៈ​របស់​រដ្ឋ​ទំហំ​៣៤​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ធ្លាក់​ទៅ​លើ​កម្មសិទ្ធិ​បុគ្គល​។ ខណៈ​មាន​អ្នក​គួ​ក​ជេ​ដី​ចំនួន​៣​នាក់ លួ.ច​ដាក់​ត្រាក់ទ័រ​ទៅ​ឈួ​ស​ឆាយ​រុញ​ព្រៃ​ភ្ជួរ​រាស់​ដី​ក្នុង​អាង​ជា​បន្តបន្ទាប់​។

បើ​តាម​ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា ដី​អាង​ស្តុ​ប​ទឹប​មេទឹក​ច​ន្ល​ក់​បិទមាស​នេះ កើត​មាន​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ មាន​ទំហំ​ផ្ទៃក្រឡា​សរុប​ចំនួន​៣៤​ហិ​កតា ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​បងប្អូន​ប្រជាជន​អាស្រ័យ​ផល ដូច​ជា ៖ បូមទឹក​ស្រោច​ស្រប​ដំណាំ​ស្រូវ​,​កាប់​អុស​, រក​នេសាទ​ត្រី​។​ល​។ ដើម្បី​ញ្ចឹ​ម​ជីវិត​។ ស្រាប់តែ​ឥឡូវនេះ មាន​ឈ្មួញកណ្តាល​ចំនួន​៣​នាក់ ក្នុង​នោះ​រួម​មាន ៖ ទី​១- ឈ្មោះ មឿ​ន ស្រ៊ី​, ទី​២- ឈ្មោះ ណា​ក់ និង​ទី​៣- ឈ្មោះ រ៉ាត់ រស់នៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ដោយ​មិនដឹង​ជា​គេ​ឃុបឃិត​គ្នា​យ៉ាងម៉េច​នោះ​ទេ បានជា​ហ៊ាន​ដាក់​គ្រឿងចក្រ​ទៅ​ឈួ​ស​ឆាយ​រុញ​ព្រៃ​ជីក បៀរ​លើក​ក្រ​វ៉ា​ត់តាំង​ពី​ឆ្នាំទៅ រហូត​មក​ទល់​បច្ចុប្បន្ន​។

មិនតែប៉ុណ្ណោះ ក្រុម​ឈ្មួញកណ្តាល​ទាំង​៣​នាក់​ខាងលើ​នេះ បាន​គ្រប់គ្រង​អាង​មេទឹក​នេះ ផ្តាច់មុខ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល រក​នេសាទ​ត្រី ក៏​ក្រុម​ឈ្មួញកណ្តាល​ទាំង​៣​នាក់​នោះ ហាមឃាត់​មិន​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​រក​ត្រី​បាន​ដែរ ដោយ​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​របស់​ពួក​គេ​។

ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ស្រុក​-​ខេត្ត ក្រសួង​ពាក់ព័ន្ធ មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ផង ព្រោះ​ដីស្រែ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ ប្រើប្រាស់​តម្រូវការ​ទឹក​ជុំវិញ​អាង​ស្តុ​ប​មេទឹក​ច​ន្ល​ក់​បិទមាស​នេះ រាប់រយ​ហិ​កតា ចុះបើ​គេ​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ តើ​អោយ​ពលរដ្ឋ​សង្ឃឹម​អ្វី? ជា​ពិសេស​ព្រៃ​ក្នុង​អាង​នេះ ក៏​ជា​ជម្រក​សត្វ​គ្រប់​ប្រភេទ​ជ្រក​ពង​បង្កាត់​ពូជ​ផង​ដែរ​។

ជុំវិញ​បញ្ហា​ខាងលើ លោក ចេ​ម ប្រា អភិបាលស្រុក​ពារាំង បាន​ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ នេះ​ថា រូប​លោក​ទើប​ឡើង​កាន់​តំណែង​មិន​បានដឹង​ទេ ចាំ​រូប​លោក​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​មើល​។

ចំណែក​លោក ស៊ូ តុង មេឃុំ​ព្រៃ​ព្នៅ ក៏​បាន​ប្រាប់​អោយ​ដឹង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ រូប​លោក​រួម​ជាមួយ​អាជ្ញាធរ​ស្រុក បាន​ចុះ​ទៅ​ពិនិត្យ តែ​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​ដឹងខ្លួន​មុន បើក​រត់គេច​បាត់​អស់ និង​បាន​ហៅ​ឈ្មួញ​មក​ធ្វើ​កិច្ចសន្យា​ផ្តិត​មេដៃ​អោយ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ឈួ​ស​ឆាយដី​ក្នុង​អាង​ស្តុ​ប​ទឹក​សាធារណៈ​របស់​រដ្ឋ​រួចរាល់​អស់ហើយ​។ ឥឡូវនេះ បើ​នៅ​មាន​ទៀត រូប​លោក​នឹង​មាន​ចំណាត់ការ​អោយ​ខាង​តែ​បាន ហើយ​ចំពោះ​ឈ្មួញ​ឈ្មោះ មឿង ស្រ៊ី មិន​ពាក់ព័ន្ធ​ទេ មាន​តែ​ឈ្មោះ​រ៉ាត់​ទេ នៅ​រឹងទទឹង​មិន​ព្រម​ផ្តិត​មេដៃ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ