ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ផ្ទះ​​​ឈ្មួញគ្រឿងញៀ.ន​រកឃើញម៉ា​ទឹកក និង​​យ៉ាម៉ា​

14 ឆ្នាំ មុន

​ខេត្តបាត់ដំបង​ ៖ ​សមត្ថកិច្ច​ជំនាញ​នៃស្នង​ការ​ដ្ឋាន​ខេត្ត បាន​ឆ្មក់​ចូល​​ឆែកឆេរ​លំនៅ​ឋាន​​របស់ឈ្មួញ​​​ចែកចាយ​​ថ្នាំញៀនមួយកន្លែង​កាលពី​វេលាម៉ោង​​​១០ព្រឹក​​ថ្ងៃទី​​១២ ឧសភា ​២០១១ នៅ​​ចំណុច​​​ក្រុមទី​​៤ ភូមិ​រំចេក​៣ ​សង្កាត់រតនៈ ក្រុង​បាត់​ដំបង ។ កិច្ចប្រតិបត្តិការ​​នេះ​សមត្ថកិច្ច​​​បានរក​ឃើញថ្នាំញៀន​​ប្រភេទ​​​មេតំហ្វេ​តាមីន​​​​២៣២​​គ្រាប់

​ខេត្តបាត់ដំបង​ ៖ ​សមត្ថកិច្ច​ជំនាញ​នៃស្នង​ការ​ដ្ឋាន​ខេត្ត បាន​ឆ្មក់​ចូល​​ឆែកឆេរ​លំនៅ​ឋាន​​របស់ឈ្មួញ​​​ចែកចាយ​​ថ្នាំញៀនមួយកន្លែង​កាលពី​វេលាម៉ោង​​​១០ព្រឹក​​ថ្ងៃទី​​១២ ឧសភា ​២០១១ នៅ​​ចំណុច​​​ក្រុមទី​​៤ ភូមិ​រំចេក​៣ ​សង្កាត់រតនៈ ក្រុង​បាត់​ដំបង ។ កិច្ចប្រតិបត្តិការ​​នេះ​សមត្ថកិច្ច​​​បានរក​ឃើញថ្នាំញៀន​​ប្រភេទ​​​មេតំហ្វេ​តាមីន​​​​២៣២​​គ្រាប់ និង​ប្រភេទ​ម៉ា​ទឹកកក៨​​កញ្ចប់​​តូច ហើយ​​​ម្ចាស់ផ្ទះត្រូវ​បាន​ឃាត់ខ្លួន​​​​​។​

លោកចៅ ​សុវង្ស ​នាយការិយាល័យ​​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​​បានថ្លែង​ថា កិច្ចប្រតិ​​បត្តិការ​​នេះ​ធ្វើឡើង​ក្រោយពី​មាន​ការស៊ើប​អង្កេត​​​​ក្នុងរយៈ​ពេល​ច្រើន​​ខែ​កន្ល​ងមក​ ហើយ​​​​ជន​សង្ស័យ​​មួយចំនួនដែល​បានឃាត់ខ្លួន​​កន្លង​មក ​បានប្រាប់អំពីសកម្មភាព​ចែកចាយថ្នាំញៀន​​របស់ម្ចាស់ផ្ទះ​ខាងលើនេះ ដែលមានឈ្មោះ​​ប៊ុន សួរ​លាង​ស៊ុង ​អាយុ​៤០​ឆ្នាំ ​​និងប្រពន្ធ​ឈ្មោះ​ប៊ុ​ន​ឡឹក អាយុ​​៤០​ឆ្នាំ ។

លោក​ចៅ សុវង្ស​ បាន​​បញ្ជាក់​ថា ​កិច្ចប្រតិ​បត្តិការ​​​ដែលមានការចូលរួមពីសមត្ថកិច្ច​​ និង​អាជ្ញាធរ​​​មូលដ្ឋាន​ផង​នេះគឺ​ក្រោម​ការ​បញ្ជា​ផ្ទាល់​​​ពីលោកឧត្តម​​សេនីយ៍​ត្រី​​សរ ថេត ​ស្នងការ​ខេត្ត និង​លោក​នួន ​សាន តំណាង​​​អយ្យ​ការ​អម​សាលា​ដំបូង​​​ខេត្ត ។ ​​ក្រៅពី​ការរកឃើញ​​​ថ្នាំញៀន​ប្រភេទ​​​មេតំហ្វេ​តាមីនចំនួន​​​២៣២​គ្រាប់ និង​​ម៉ា​ទឹកកក​​ចំនួន​៨កញ្ចប់​តូច យើ​ង​ក៏​បាន​​ឃាត់​​ខ្លួន​​បុរស​ម្ចាស់​​ផ្ទះ​ឈ្មោះ​​ប៊ុន សួរលាងស៊ុង សាកសួរ​ផងដែរ ។ ​​លោកនិយាយ​ថា ​​ជននេះ​ជា​មុខ​សញ្ញា​​ចែកចាយគ្រឿងញៀន​យ៉ាង​សកម្មបំផុត​​ដែល​សមត្ថកិច្ច​​របស់លោក​តាមដាន​​​សកម្មភាព​របស់គេ​​ច្រើនខែ​​មកហើយ​​។​ ក្រោយពី​ត្រូវ​ឃាត់ខ្លួន​​មក​កាន់​ការិយាល័យ​​​ជំនាញ​​ជនសង្ស័យ​ឈ្មោះ​​​ប៊ុន សួរ​លាង​ស៊ុង ​បានសារ​ភាព​​​ទាំងអស់​​អំពីសកម្មភាព​រកស៊ី​​ល្មើស​ច្បាប់​​​របស់ខ្លួន​​នាពេល​កន្លងមក​​៕​